Liverpool យល់ព្រមលើតម្លៃខ្លួន២៥លានផោន ដើម្បីនាំយក Wijnaldum ពី Newcastle

Liverpool យល់ព្រមលើតម្លៃខ្លួន២៥លានផោន ដើម្បីនាំយក Wijnaldum ពី Newcastle
ក្លិប Liverpool បានយល់ព្រមលើតម្លៃខ្លួន២៥លានផោន (ស្មើនឹង៣៣លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើ Georginio Wijnaldum របស់ក្លិប Newcastle United ក្រោយពីការពិភាក្សាផ្សេងៗត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
Wijnaldum-ft16

ខ្សែបម្រើអន្តរជាតិហូឡង់រូបនេះ នឹងត្រូវត្រួតពិនិត្យសុខភាពនៅទីក្រុង Merseyside ក្រោយពីការព្រមព្រៀងគ្នាមួយត្រូវបានឈានដល់ក្នុងតម្លៃខ្លួន២៣លានផោន បូករួមទាំងប្រាក់ឧបត្ថម្ភបន្ថែមទាក់ទងនឹងការបង្ហាញខ្លួន១លានផោន និង១លានផោនទៀត ប្រសិនបើក្រុម Liverpool សម្រេចបាននូវសមិទ្ធផលពិសេសៗ។ Wijnaldum បានសម្រេចបំណងរបស់គេក្នុងការវិលទៅកាន់ក្រខ័ណ្ឌ Premier League ក្រោយពីការធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌលំដាប់ទី២របស់ក្រុម Newcastle។

រូបគេបានធ្វើដំណើរទៅកាន់ Doncaster ដើម្បីចូលរួមក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃពុធ ប៉ុន្តែ នៅ ពេលដែល Liverpool បានឆ្លើយតបទៅនឹងតម្លៃខ្លួនដែលបានស្នើសុំ ក្លិប Newcastle បានសម្រេចចិត្តណាស់ វាគឺជារឿងដ៏ល្អបំផុតក្នុងការអនុញ្ញាតឲ្យរូបគេចាកចេញ។ លោក Rafael Benitez អ្នកចាត់ការទូទៅរបស់ក្លិប Newcastle សង្ឃឹមថា អាចចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Lucas Leiva ពីក្លិប Liverpool។ Benitez បានទិញកីឡាករប្រេស៊ីលរូបនេះទៅកាន់ Liverpool កាលពីឆ្នាំ២០០៧៕

ប្រភពព័ត៌មាន៖ The Guardian

The post Liverpool យល់ព្រមលើតម្លៃខ្លួន២៥លានផោន ដើម្បីនាំយក Wijnaldum ពី Newcastle appeared first on CamboSport.