ជិះ​កង់​អាចជួយ​កាត់បន្ថយ​អត្រា​កើត​ជំងឺ​ទឹកនោមផ្អែម​

6 Videos


តាមការសិក្សាថ្មីមួយបានអោយដឹងថា ការជិះកង់អាចជួយកាត់បន្ថយការឈានទៅកើតជំងឺទឹកនោមផ្អែម ប្រភេទទី ២បាន ។

តាមការសិក្សានេះ គឺគេបានផ្តោតលើសកម្មភាពកំសាន្តនិងសកម្មភាពហាត់ប្រាណដូចជាការជិះកង់តែ ២០% នៃសកម្មភាពកីឡាទាំងមូល គឺអាចជួយកាត់បន្ថយការឈានទៅកើតជំងឺនេះបាន ។ ដូច្នេះហើយទើបពេទ្យជំនាញបានស្នើរអោយមនុស្សដែលមានវ័យចំណាស់បន្តិច និងអ្នកជំងឺគួរគិតធ្វើលំហាត់ប្រាណ ដោយវិធីនេះ ជាពិសេសចំពោះអ្នកដែលមិនសូវមានពេលវេលាហាត់ប្រាណ គឺអ្នកគួរជិះកង់ទៅធ្វើការ ឫធ្វើដំណើរកំសាន្តក៏បាន ។

P9

ជិះ​កង់​អាចជួយ​កាត់បន្ថយ​អត្រា​កើត​ជំងឺ​ទឹកនោមផ្អែម​

លើសពីនេះការជិះកង់អាចជួយកាត់បន្ថយអត្រាកើតជំងឺរ៉ាំរ៉ៃផ្សេងៗ មិនត្រឹមតែក្នុងចំណោមមនុស្សវ័យក្មេង ប៉ុណ្ណោះទេ ជាពិសេសក្នុងចំណោមមនុស្សវ័យកណ្តាល និងមនុស្សចាស់ ។ លទ្ធផលនៃការសិក្សានេះ ជាភស្តុតាងមួយសំខាន់បំផុតចំពោះស្ត្រីនិងបុរសដែលមានវ័យចំណាស់ដូចគ្នា ដើម្បីជៀសវាងកុំអោយឈានទៅកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ៕ សុផល