​អ្វី​ទៅ​ជា​ហេតុផល​នាំ​ឲ្យ​ខ្ញុំ មាន​កូនក្រៅស្បូន​?

​អ្វី​ទៅ​ជា​ហេតុផល​នាំ​ឲ្យ​ខ្ញុំ មាន​កូនក្រៅស្បូន​?


​អ្វី​ទៅ​ជា​ហេតុផល​នាំ​ឲ្យ​ខ្ញុំ មាន​កូនក្រៅស្បូន​?

​ជំងឺ​កូនក្រៅស្បូន ច្រើន​តែ​កើត​ឡើង ដោយសារតែ​មាន​ការខូចខាត ទៅលើ​បំពង់​ដៃ​ស្បូន​។ បើសិនជា​ដៃ​ស្បូន​ខូច​ហើយ វា​អាច​នឹង​រំខាន ដល់​ការធ្វើដំណើរ​របស់​ពង​មេជី​វីត​ទាំងពីរ ដែល​រលាយ​ចូលគ្នា​ឆ្ពោះទៅ​កាន់​ស្បូន​បាន​។ ហេតុដូច្នេះ​ហើយ ទើប​ធ្វើឲ្យ​ពងមេ​ជីវិត​ទាំង​ពីរ ដែល​រលាយ​ចូលគ្នា​នោះ ស្អិត​ជាប់​នឹង​បំពង់​ដៃ​ស្បូន ហើយ​លូតលាស់​នៅ​ទីនោះ បង្កើតបាន​ជា​កូនក្រៅស្បូន​តែម្តងទៅ ព្រោះថា​បំពង់​ដៃ​ស្បូន​មិន​មាន​តួនាទី ឬ​អាច​ផ្តល់​ការលូតលាស់​របស់​កូន​បាន​ទេ ដូច្នេះ វា​អាច​នឹងរ​ហែក​បាន​គ្រប់ពេល និង​បង្ក​ជាការ​ហូរ​ឈាម​ក្នុង​ពោះ បើសិនជា​ទុក​យូរ ឬ​មិន​ព្យាបាល​ទាន់ពេលវេលា​។

​កត្តា​ប្រឈមមុខ ដែល​នាំ​ឲ្យ​ស្ត្រី កើត​ជំងឺ​កូនក្តៅ​ស្បូន មានដូចជា ៖

  • ​ជក់បារី​
  • ​មាន​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក ដែល​ភាគច្រើន​បង្កឡើង ដោយ​ជំងឺ​កាមរោគ​ដូចជា ជំងឺ​ប្រមេះទឹកបាយ ឬ​ទឹកថ្លា​
  • ​ជំងឺ Endometriosis
  • ​ការប្រើប្រាស់​វិធី​ពន្យារកំណើត ដូចជា​កង​ដាក់​ក្នុង​ស្បូន ឬ​ការ​ចងដៃ​ស្បូន​។ ថ្វី​បើ​វិធី​ទាំងនេះ គឺជា​ការ​ពន្យារកំណើត​មែន ប៉ុន្តែ បើសិនជា​វា​ក្លាយទៅជា​បរាជ័យ វា​ទំនងជា​អាច​បណ្តាលឲ្យ​មាន​កូនដៃ​ស្បូន​បាន​
  • ​ធ្លាប់​មាន​កូនក្តៅស្បូន​ពីមុន​
  • ​ធ្លាប់​វះកាត់​នៅលើ​បំពង់​ដៃ​ស្បូន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។