ដឹងទេ! អ្នកនឹងទទួលបានអត្ថប្រយោជន៍ ៤យ៉ាង ក្រោយពេលឈប់កក់សក់ ជារៀងរាល់ថ្ងៃ!

អ្នកច្បាស់ជាយល់ថា ការកក់សក់ជារៀងរាល់ថ្ងៃ ឬ២-៣ថ្ងៃម្តង ច្បាស់ជាធ្វើឱ្យសរសៃ សក់ និងស្បែកក្បាលរបស់អ្នកស្អាត គ្មានក្អែល ឬធូលីដីហើយមែនទេ? ប៉ុន្តែអ្នក ប្រហែលជាមិនធ្លាប់បានឮ ឬសូម្បីតែគិតថានឹងមិនកក់សក់ ក៏មិនធ្លាប់ផង តាំងពីមុនមក ដែលក្នុងរយៈពេលអ្នកមិនកក់សក់នេះ វាបែរជាបានផ្តល់អត្ថប្រយោជន៍ ចំពោះសរសៃសក់អ្នក។

ចង់ដឹងថានឹងមានរឿងអ្វីកើតឡើងខ្លះនោះ នៅពេលដែលអ្នកសម្រេចចិត្ត ថាបញ្ឈប់ការកក់សក់ញឹកញាប់ជាប្រចាំ តោះទៅស្វែងយល់ទាំងអស់គ្នា៖

អត្ថប្រយោជន៍នៃការឈប់កក់សក់៖

១. ក្នុងកំឡុងពេលពីរសប្តាហ៍ដំបូង សរសៃសក់របស់អ្នកអាចរឹងស្តូកបន្តិច ប៉ុន្តែសក់ អ្នកនឹងបញ្ឈប់ ការផលិតជាតិប្រេងបាន ព្រោះដោយសារតែពេលអ្នកកក់សក់ម្តងៗ ស្បែកក្បាល នឹងស្ងួត ដែលទាមទារនូវការផលិតជាតិប្រេងបន្ថែម។

២.ងាយស្រួលក្នុងការលើកតុបតែង មិនស្អិតជាប់ដៃ ឬវត្ថុផ្សេងៗទៀត។

៣.ពេលក្រោកពីគេងនៅពេលព្រឹក អ្នកនឹងមានអារម្មណ៍ថាសក់ មានសភាពរលាស់ស្អាតជានិច្ច។

៤.បើចង់បានសក់ស្អាតយូរអង្វែង គឺមិនត្រូវលាបថ្នាំពណ៌បំផ្លាញសក់នោះទេ ហើយអ្នកដឹងទេបើអ្នកមិនកក់សក់ នោះសក់អ្នកនឹងមានពណ៌ធម្មជាតិល្អ ស្រស់ប្លែកពីគេ ព្រោះវាមិន មានសារធាតុគីមីពីសាប៊ូកក់សក់ មកបៀតបៀន។

វិធីថែរក្សាសក់បន្ទាប់ពីអ្នកបានបញ្ឈប់ការកក់សក់ជារៀងរាល់ថ្ងៃ៖

#. គ្រាដំបូងសក់អ្នកអាចនឹងមានក្លិនស្អុយតិចតួច តែឆ្លងកាត់រយៈពេលជាច្រើនថ្ងៃទៅ សក់របស់អ្នក នឹងទទួលបានក្លិនដូចនៅជុំវិញខ្លួនអ្នកដែរ។ ប៉ុន្តែដើម្បីជៀសវាងក្លិន អាក្រក់ផ្សេងៗ អ្នកគួរតែសម្អាតសក់ជាមួយទឹក ដែលមានលាយផ្សំមកពីម្សៅ Baking soda និងទឹកខ្មេះ ដែលចម្រាញ់ចេញពីផ្លែប៉ោម ឱ្យបានទៀងទាត់។

#. គួរប្រើសាប៊ូមួយចំនួនដែលបានបង្កើតចេញពីប្រេងធម្មជាតិ ឬផលិតផលកក់សក់នានា ដែលអ្នកផលិតឡើងដោយខ្លួនឯងវិញ បើអ្នកមានសភាពរមាស់ស្បែកក្បាលខ្លាំង រហូតដល់ទ្រាំមិនបាន។

#.ប្រសិនបើអ្នកមានសក់ដែលមានសុខភាពល្អប្រសើរហើយ ក្រោយពេលដែលឈប់កក់សក់ សូមកុំភ្លេចថែរក្សាវាដោយរួមបញ្ចូល ជាមួយនឹងប្រេងធម្មជាតិជំនួយបំប៉នផងដើម្បី ធានាថា សក់នឹងមិនងាយទន់ខ្សោយ ឬងាយជ្រុះ។

#.អ្នកអាចសម្អាតសក់របស់អ្នកដោយមិនប្រើសាប៊ូជារៀងរាល់ថ្ងៃបាន ប៉ុន្តែគួរលាង ជម្រះជាមួយ នឹងទឹកធម្មតាដើម្បីឱ្យសក់ មានសុខភាពល្អ។

ប៉ុន្តែអ្នកក៏អាចទៅហាងឱ្យគេ កក់សក់ធ្វើម៉ាស្សាស្បែកក្បាលបានដែរ ជាមួយនឹង ប្រេងធម្មជាតិ បន្ទាប់ពីអ្នកមានភាពនឿយហត់ ជាមួយនឹងការងារប្រចាំថ្ងៃរួចមក៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដឹងទេ! អ្នកនឹងទទួលបានអត្ថប្រយោជន៍ ៤យ៉ាង ក្រោយពេលឈប់កក់សក់ ជារៀងរាល់ថ្ងៃ!

ដឹងទេ! អ្នកនឹងទទួលបានអត្ថប្រយោជន៍ ៤យ៉ាង ក្រោយពេលឈប់កក់សក់ ជារៀងរាល់ថ្ងៃ!