ប្តីមិនអាចបំពេញតណ្ហាឲ្យគ្រប់ ហៅប្រុសក្មេងជួយបំពេញ ប្តីតាមទាន់ ចាប់ខ្លួនប្រាណ ប្រគល់ឲ្យសមត្ថកិច្ច ល្បីពេញត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ កាមតណ្ហា​របស់​តែងតែ​ត្រូវការ​គ្មាន​ដែន​កំណត់ ដើម្បី​បំពេញ​មហិច្ឆតា​មិនចេះចប់​មិនចេះហើយ ។ តម្រូវការ​នេះ​បានធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​បាន​លួចលាក់​មាន​សា​ហាយ​ស្មន់​ដែល​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​គ្រា​ដែល​ប្ដី​ស្របច្បាប់តាម​ទាន់​ប្រពន្ធ​របស់ខ្លួន​កំពុងតែ នាំប្រុស សាហាយមកដេកលើផ្ទះ​​ នៅ​វេលា​ម៉ោង​ជិត១​រំលង​អា​ធ្រា​ត្យ​ឈាន​ចូល​ថ្ងៃ​ទី​២១ខែកក្កដា ឆ្នាំ​២០១៦ ក៏​ចាប់​បាន​ប្រុស​សហាយ​វ័យក្មេង​នោះ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។

លោក​សក្តិ៤ ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ប្រុស​សហាយ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ឈ្មោះ ជឿន វ៉ា​ន់​រិ​ន អាយុ​២៨​ឆ្នាំ នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ រីឯ​ស្ត្រី​ឈ្មោះ ស្រេង ស៊ា​ង​លី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ ដោយ​ចោទប្រកាន់​ពី​បទ​សហាយស្មន់ ។

​តាមប្រភពបានអោយដឹងថា  នា​ពេល​កន្លង​មក បុរស​ជា​បី្ត​ឈ្មោះ ឡ​ន គឹ​ម​លាង អាយុ​៤៣​ឆ្នាំ បានរៀបការជាមួយនឹងស្ដ្រី ស្រេង ស៊ាងលី ត្រឹមត្រូវតាមផ្លូវច្បាប់មានអេតាស៊ី វិល ហើយបាន​ចេញ​ទៅ​ធ្វើ​ការងារ​ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ជាមួយនឹង​ជនជាតិ​ចិន ​ដើម្បី​បាន​ប្រាក់​កម្រៃ​មក​ដោះស្រាយ​ជីវភាព​គ្រួសារ ក្នុង​រយៈពេល​២​ទៅ​៣​ខែ​ បាន​មក​លេង​ផ្ទះ​ម្តង​ជួបជុំ​ប្រពន្ធ​កូន ។ ក្នុង​ពេល​ដែល​ប្តី​មិន​នៅផ្ទះ​ស្រី្ត​ឈ្មោះ ស៊ា​ង​លី បាន​លេង​ហ្វេ​ស​ប៊ុ​ក ជួប ​ប្រុស​ក្មេង​ឈ្មោះ ជឿន វ៉ាន់រិន  ជាសាហាយហើយបាន  ​មក​ដេករួមស្នេហ៍មេត្រី នៅលើ​ផ្ទះ​របស់​ខ្លួ​នៅ​ទន្លេ​បិទ​នៅ​ពេល​ដែល​ប្តី​មិន​នៅផ្ទះ​ទៀត​ផង ។ ដោយសារ​តែ​សកម្មភាព​កើតឡើង​ញឹកញយ​ពេក ក៏​ត្រូវ​បាន​សាច់ញាតិ​ខាង​ប្តី​បានឃើញ​ពី​ទ​ង្វើ​មិន​គប្បី​នេះ ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ប្តី​ឲ្យ​បានដឹង ។ ទីបំផុត​ប្តី​បាន​លួច​មក​ផ្ទះ​ដោយ​មិន​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​ដឹង​ដើម្បី​រង់ចាំ​ឃ្លាំមើល​នៅ​យប់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ រហូត​ដល់​ពាក់កណ្តាល​អា​ធ្រា​ត្រ​ក៏​ស្រាប់តែ​ឃើញ​ប្រុស​កំណាន់ចិត្ត​ដែល​ត្រូវជា​សហាយ​ប្រពន្ធ​របស់​ខ្លួន​បាន​មក​ចូល​ក្នុងផ្ទះ​របស់​ខ្លួន ក៏​នាំ​គ្នា​ព័ទ្ធ​ចាប់​ជាប់​ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរ សមត្ថកិច្ចជំនាញនគរបាលស្រុកបានធ្វើការឃាត់ខ្លួន សាកសួរកសាងសំណុំរឿង បញ្ជូនទៅតុលាការវិនិច្ឆ័យតាមច្បាប់៕

ប្តីមិនអាចបំពេញតណ្ហាឲ្យគ្រប់ ហៅប្រុសក្មេងជួយបំពេញ ប្តីតាមទាន់ ចាប់ខ្លួនប្រាណ ប្រគល់ឲ្យសមត្ថកិច្ច ល្បីពេញត្បូងឃ្មុំ ប្តីមិនអាចបំពេញតណ្ហាឲ្យគ្រប់ ហៅប្រុសក្មេងជួយបំពេញ ប្តីតាមទាន់ ចាប់ខ្លួនប្រាណ ប្រគល់ឲ្យសមត្ថកិច្ច ល្បីពេញត្បូងឃ្មុំ ប្តីមិនអាចបំពេញតណ្ហាឲ្យគ្រប់ ហៅប្រុសក្មេងជួយបំពេញ ប្តីតាមទាន់ ចាប់ខ្លួនប្រាណ ប្រគល់ឲ្យសមត្ថកិច្ច ល្បីពេញត្បូងឃ្មុំ ប្តីមិនអាចបំពេញតណ្ហាឲ្យគ្រប់ ហៅប្រុសក្មេងជួយបំពេញ ប្តីតាមទាន់ ចាប់ខ្លួនប្រាណ ប្រគល់ឲ្យសមត្ថកិច្ច ល្បីពេញត្បូងឃ្មុំ