ជាវ Sony Xperia X ចាប់ពីថ្ងៃនេះតម្លៃតែ 499 ដុល្លារប៉ុណ្ណោះ ទទួលបានស្រោមការពារហ្ស៊ីន និងកាសប្លូ៊ធូស Sony មួយភ្លាមៗ រហូតដល់ $90

ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្មាតហ្វូន Sony ហាក់បីដូចជាកំពុងតែធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានការចាប់អារម្មណ៍ឡើងវិញ បន្ទាប់ពីមានការបង្ហាញ ចេញលក់នូវ Xperia ត្រកូល X ជាម៉ូដែលថ្មីៗរបស់ខ្លួនមួយចំនួនរួមមានដូចជា Xperia X, Xperia XA និង XA Ultra ជាមួយតម្លៃពិសេស ហើយនឹងមានថែមជូន នូវវត្ថុអនុស្សាវរីយ៍មួយចំនួនផងនោះ។ ចាប់ពីថ្ងៃសុក្រនេះក្រុមហ៊ុន Sony ដាក់លក់ Sony ស្មាតហ្វូនមួយម៉ូដែលនោះគឺ Xperia X ជូនក្នុងតម្លៃត្រឹមតែ 499 ដុល្លារប៉ុណ្ណោះ ហើយថែមទាំងផ្តល់ជូនស្រោមហ្ស៊ីនស្មាតខោវើ ដ៏ស្រស់ស្អាតមួយដែលមានតំលៃ $55 រហូតដល់ទៅ 4 ពណ៌សំរាប់ជ្រើសរើស អ្វីកាន់តែអស្ចារ្យនោះគឺក្រុមហ៊ុនក៏មានថែម កាសប្លូ៊ធូស Sony តំលៃ​ $35 មួយទៀតផង។ អតិថិជនអាចរកទិញបាន តាមបណ្តាហាងទូស័ព្ទដៃនានា សូមរួសរាន់ប្រញាប់ឡើង​ ពេលវេលាមានកំណត់។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនជំនាន់ថ្មី Sony Xperia X គឺត្រូវបានក្រុមហ៊ុនបំពាក់ដោយអេក្រង់ទំហំ 5 អ៊ីង ប្រភេទ IPS LCD មានរីសូលូស្សិនទំហំ 1080X1920 ភិចសែល និងមានដង់ស៊ីតេរូបភាពទំហំ 441ppi រួមជាមួយនឹងបច្ចេកវិទ្យាការពារកញ្ចក់ប្រភេទ Scratch-Resistant Glass, Oleo phobic Coating ក៏ដូចជាបច្ចេកវិទ្យា Triluminos display និង X-Reality Engine ផងដែរ។ Xperia X មានកាមេរ៉ាក្រោយទំហំ 23 មេហ្គាភិចសែលដែលមានកំរិត Aperture ទំហំ f/2.4 និងកាមេរ៉ាមុខទំហំ 13មេហ្គាភិចដែល ដែលមានកំរិត Aperture ទំហំ f/2.0។

Sony Xperia X គឺត្រូវបានប្រើប្រាស់បន្ទះឈីបរបស់ Qualcomm ស៊េរី Snapdragon 650 ដែលមានអង្គគណនា ចំនួន 8 គ្រាប់ ដែល 4 គ្រាប់ជាប្រភេទ Cortex A72 មានល្បឿន 1.8 GHz និង 4 គ្រាប់ទៀតជាប្រភេទ Cortex A53 មានល្បឿន 1.4 GHz រួមជាមួយនឹងអង្គចងចាំ 64GB RAM ទំហំ 3GB, អង្គក្រាហ្វិក ប្រភេទ Adreno 510 និងថ្មប្រភេទ Non-removable Li-Ion ទំហំ 2620 mAh ផងដែរ។ កាន់តែពិសេសជាងនេះទៅទៀតនោះ Sony Xperia X គឺត្រូវបានដាក់ឲ្យដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0.1 ដែលជាប្រតិបត្តិការចុងក្រោយបំផុត ជាមួយនឹងបទពិសោធន៍ថ្មី ដែលផ្តល់ដោយកម្មវិធី និងមុខងារថ្មីៗកាន់តែសម្បូរបែប។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត