សុគន្ធ ថេ​រ៉ា​យុ នឹង​ចេញ​បទ Original Song «​ពេល​ខ្ញុំ​មិន​សប្បាយចិត្ត​» (មានវីដេអូ)

6 Videos


ក្រោយពីបានប្រកាសថាខ្លួននឹងចាប់ផ្តើមធ្វើបទចម្រៀង Original Song និង បានប្រកាសស្វែងរក ការគាំទ្រពីមហាជនមកពេលនេះសុគន្ធ ថេរ៉ាយុ ក៏សម្រេចចិត្តធ្វើបទចម្រៀងដែលមានចំណងជើងថា « ពេលខ្ញុំមិនសប្បាយចិត្ត » មុនក្នុងចំណោមបទចំនួន ៣ ។

ថ្មីៗនេះ សុគន្ធ ថេរ៉ាយុ បានសរសេរសារបង្ហោះក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកបង្ហាញពី បំណងនិងការសម្រេចចិត្តរបស់គេក្នុងការធ្វើបទចម្រៀងថ្មី Original Song ដោយមានខ្លឹមសារថា៖ ខ្ញុំបាទសូមអរគុណបងប្អូននិងមិត្តទាំងអស់គ្នាដែលបានជួយបោះឆ្នោតជ្រើសរើសចំណងជើងបទចំរៀង បីក្នុងចំណោម មួយកាលពីប៉ុន្មានថ្ងៃមុន គឺបទ៖ « 01- ពេលខ្ញុំមិនសប្បាយចិត្ត » , « 02- អូនសប្បាយភ្លេចថាមានបង » , « 03- ឈឺខ្លាំងស្រែកមិនលឺ » ឥឡូវខ្ញុំបាទបានស្រង់ថា ចំលើយទី ១ បទ « ពេលខ្ញុំមិនសប្បាយចិត្ត » ជាបទដែលមិត្តគាំទ្រច្រើនជាង គេ ! ហើយសូមមិត្តទាំងអស់គ្នាជួយ L I K E នឹង S H A R E ជាកំលាំងចិត្តខ្ញុំបាទនឹងផលិតពីរបទខាងលើ បន្ត ទៀត ។ តើបងប្អូនគិតម៉េចដែរ ? សូមអរគុណដែលគាំទ្រលើកទឹកចិត្តដោយក្តីគោរពស្រលាញ់ពីរូបខ្ញុំបាទ ។បញ្ជាក់បទទាំងអស់ជា Original Song បើខ្ញុំចាប់ផ្តើមធ្វើបទចម្រៀង Original តើអ្នកទាំងអស់គ្នាគាំទ្រទេ? សូមជួយផ្តល់កំលាំងចិត្តផង ។

P9

សុគន្ធ ថេ​រ៉ា​យុ នឹង​ចេញ​បទ Original Song «​ពេល​ខ្ញុំ​មិន​សប្បាយចិត្ត​» (មានវីដេអូ)

សុគន្ធ ថេ​រ៉ា​យុ នឹង​ចេញ​បទ Original Song «​ពេល​ខ្ញុំ​មិន​សប្បាយចិត្ត​» (មានវីដេអូ)

ទស្សនិកជននិងមហាជនកំពុងទន្ទឹងរង់ចាំមើលលទ្ធផលនៃការចេញបទចម្រៀង Original Song របស់ សុគន្ធ ថេរ៉ាយុ ថាតើពេលនោះនឹងទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងកម្រឹតណានិងពិរោះ ទាក់ទាញយ៉ាងណា? ៕ ដេវីត