ហ្វុីលីពីនច្រានចោលសំណើពិភាក្សាទ្វេភាគីជាមួយចិនស្តីពីសមុទ្រចិនភាគខាងត្បូង

ហ្វុីលីពីនទើបតែបានច្រានចោលកិច្ច ពិភាក្សាទ្វេភាគីជាមួយចិនស្តីពីវិវាទដែនសមុទ្រចិនភាគខាងត្បូងក្រោយពេលទីក្រុង ប៉េកាំងទាមទារឲ្យទីក្រុងម៉ានីលមិនត្រូវលើកឡើងពីសេចក្តីសម្រេចរបស់តុលាការ មកពិភាក្សា។ កិច្ចពិភក្សាដែលច្រានចោល សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល ជារឿងដែលហ្វុីលីពីនមិនអាចទទួលយកបាន។ មន្ត្រីជាន់ខ្ពស់ចិនបានប្រកាសឲ្យ ដឹងថា នឹងបន្តសាងសង់នៅសមុទ្រចិនភាគ ខាងត្បូង។

រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនលោក Perfecto Yasay កាលពីថ្ងៃទី១៩ ខែកក្កដា បានប្រកាសថា មន្ត្រីចិនបានស្នើឲ្យមាន កិច្ចពិភាក្សាក្នុងលក្ខខណ្ឌទីក្រុងម៉ានីល មិនត្រូវលើកឡើងពីសាលក្រមតុលាការ ដែលបានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១២ ខែកក្កដា ដោយសាលក្រមនោះ មានផលប្រយោជន៍សម្រាប់ហ្វុីលីពីន។ លោក Yasay បញ្ជាក់ថា ពួកគេស្នើឲ្យយើង ពិភាក្សាដោយមិនយកបញ្ហាសេចក្តីសម្រេច របស់តុលាការមកនិយាយបើធ្វើបែបនេះទៅមិនរួចទេ។

រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនបានជួបសមភាគីចិនក្រៅកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបASEM នៅម៉ុងហ្គោល កាលពីថ្ងៃទី១៥ ខែ កក្កដា។ តាមប្រសាសន៍លោក Yasay មន្ត្រីចិនបានបញ្ជាក់ថា ប្រសិនបើហ្វុីលីពីននៅតែបន្តលើកឡើងពីបញ្ហាដែនអធិប តេយ្យភាពនោះប្រទេសទាំង២និងប្រឈម មុខដាក់គ្នាកាន់តែតានតឹង។

លោក Yasay បានបន្តទៀតថា «ប្រសិន បើអស់លោកនៅតែលើកឡើងពីសាល ក្រមតុលាការនោះយើងនឹងប្រឈមមុខ តានតឹងដាក់គ្នា»។ រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនបន្តទៀថា ចិននឹងត្រូវពិចារណាឡើង វិញនៅសកម្មភាពរបស់ខ្លួននៅសមុទ្រចិនភាគខាងត្បូង។ អ្វីដែលចិនបានលើកឡើង នាពេលនេះដើម្បីការពារផលប្រយោជន៍ របស់ខ្លួន ពិសេសក្រុមនេសាទនៅជុំវិញ កោះ Scarborough របស់ហ្វុីលីពីន។ ភាគីចិនមិនទាន់មានប្រតិកម្មអ្វីជុំវិញការវិភាគ របស់រដ្ឋមន្ត្រីការបរទេសហ្វុីលីពីននោះឡើយ។

បើទោះបីមានសាលក្រមតុលាការអាជ្ញា កណ្តាលបែបណាក្តីចិននៅតែបន្តសកម្មភាពរបស់ខ្លួននៅសមុទ្រចិនភាគខាងត្បូងដដែល ហើយគំរាមប្រទេសដទៃមិនត្រូវ លូកដៃចូលក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូង ៕

ហ្វុីលីពីនច្រានចោលសំណើពិភាក្សាទ្វេភាគីជាមួយចិនស្តីពីសមុទ្រចិនភាគខាងត្បូងរដ្ឋមន្ត្រីការបរទេសហ្វុីលីពីនលោក Perfecto Yasay

ប្រភព៖ nokorwatnews

  • ហ្វុីលីពីនច្រានចោលសំណើពិភាក្សាទ្វេភាគីជាមួយចិនស្តីពីសមុទ្រចិនភាគខាងត្បូង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:ជីវិតនិងសង្គម
Tags: