Liverpool ទទួលយកការដេញថ្លៃ១៣លានផោនសម្រាប់ Allen ពីក្លិប Stoke

លោក Jurgen Klopp បានបដិសេធក្នុងបញ្ជាក់ពីអនាគតរបស់ Joe Allen ក្រោយពីក្លិប Liverpool បានទទួលយកសំណើដេញថ្លៃក្នុងទឹកប្រាក់១៣លានផោន (ស្មើនឹង១៧លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើអន្តរជាតិវេលស៍រូបនេះពីក្លិប Stoke City។
Joe-Alle-ft16

Allen អាចនឹងត្រូវចាកចេញពីកីឡដ្ឋាន Anfield រួមជាមួយនឹងកីឡាករ Jon Flanagan ដែលកំពុងតែពិចារណាទៅលើការផ្ទេរទៅកាន់ក្លិប Burnley ក្នុងលក្ខខណ្ឌខ្ចីជើង។ លោក Mark Hughes គ្រូបង្វឹករបស់ Stoke កំពុងតែនាំមុខក្នុងការប្រជែងទិញ Allen ក្រោយពី Stoke បានក្លាយជាក្លិបដំបូងគេក្នុងការបំពេញតាមការស្នើសុំលើតម្លៃខ្លួនរបស់ក្លិប Liverpool សម្រាប់កីឡាករវ័យ២៦ឆ្នាំរូបនេះ។

ខ្សែបម្រើរូបនេះនៅជាប់កិច្ចសន្យារយៈពេល១២ខែទៀតនៅឯកីឡដ្ឋាន Anfield និងបានជួបការលំបាកក្នុងការបង្ហាញខ្លួនឲ្យបានទៀងទាត់ក្នុងតួនាទីទាំង១១នាក់ដំបូងអំឡុងពេលរយៈពេល៤រដូវកាលរបស់គេនៅឯក្លិប Liverpool បើទោះបីទទួលបានការកោតសរសើរពីសំណាក់លោក Klopp និងអតីតគ្រូបង្វឹកលោក Brendan Rodgers ក៏ដោយ។

ក្លិប Swansea City ក៏បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការនាំយកអតីតកីឡាកររបស់ខ្លួនត្រឡប់ទៅវិញផងដែរ ខណៈដែល Allen ត្រូវបានគេយល់ឃើញថា ចង់ផ្ទេរទៅកាន់ក្លិបរបស់វេលស៍មួយនេះវិញ។ ស្របពេលជាមួយគ្នានេះ ក្លិប Sevilla បានចូលរួមក្នុងការចាប់អារម្មណ៍លើការផ្ទេរកីឡាកររូបនេះ ដែលបានជួយឲ្យក្រុមជម្រើសជាតិវេលស៍ ឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦៕

ប្រភពព័ត៌មាន៖ The Guardian

The post Liverpool ទទួលយកការដេញថ្លៃ១៣លានផោនសម្រាប់ Allen ពីក្លិប Stoke appeared first on CamboSport.