មក​ដឹង​​ចំណូល​ប្រចាំ​ខែ​របស់ ថេណា

តារា​ចម្រៀង​ម​ក​ពី​ខេត្ត​​កោះកុង​ ថេណា ថ្លែង​ទាំង​មិន​លាក់​លៀម​​មក​កាន់​ Sabay ថា​ ក្នុង​មួយ​ខែ ​លោក​​ទទួល​បាន​ពី​យូធូប ចំនួន​៣០០ដុល្លារ​ និង​ ៥០០ដុល្លារ​ពី​ក្រុម​ហ៊ុន​មួយ​ដែល​លោក​បាន​សហការ​។

 

មក​ដឹង​​ចំណូល​ប្រចាំ​ខែ​របស់ ថេណា

 

“ខ្ញុំ​មាន​ប្រាក់​ខែ​ផ្ទាល់​ខ្លួន​ពី​ក្រុម​ហ៊ុន​មួយ​ ៥០០​ដុល្លារ​ ដែល​គេ​តម្រូវ​ឲ្យ​បទ​ខ្ញុំ​​មាន​គេ​ដោន​ឡូតឲ្យ​បាន​​ច្រើន​គ្រប់​ចំនួនដែល​គេ​ត្រូវ​ការ​ ហើយ​ឃើញ​ថា​ទស្សនិកជន​គាត់​ដោន​ឡូត​ច្រើន​ ពេល​ខ្លះ​លើស​ពី​អ្វី​ដែល​គេ​ចង់​បាន​ ក៏​មាន​ដែរ​បង”​​ ។ ម្ចាស់​បទ “First Lady” ថ្លែង​បែបនេះ។

 

ចំណែករាល់​​​ការ​ប្រគំ​តន្ត្រី​នានា​ ម្ចាស់​បទ “Love is Singular” យក​៥០០ដុល្លារ​ ប៉ុន្តែ​ករណី​មាន​ការ​ត​​ថ្លៃ ​ឬ​ក៏​ធ្វើ​ការ​ងារ​បែប​សប្បុរសធម៌​ ថេណា ​​ប្រាប់​ថា​ មិន​ហ៊ាន​ទារ​គេ​ច្រើន​ទេ មាន​តែ​បញ្ចុះ​តម្លៃ​ថែម៕

 

ចូលអាន៖ ថេណា ស្រវាចាប់​សិល្បៈ ក្រោយ​បោះបង់​ក្តី​ស្រលាញ់​មួយ

 

អត្ថបទ៖ ថា ម៉ាលីដា