គ្រូ​ U16 ​កម្ពុជា​៖ យើង​មិន​ឈ្នះ​ក្រុម​ខ្លាំង មានន័យ​ថា​យើង​មិន​ទាន់​រីក​ចំរើន

“ខ្ញុំ​ពេញ​ចិត្ត​ទម្រង់​លេង​របស់​កីឡាករ​ទាំង​អស់ ពួកគេ​លេង​អស់​ហើយ ប៉ុន្តែ​បើ​យើង​លេង​ជាមួយ​ក្រុម​ខ្លាំង ហើយ​មិន​ឈ្នះ​ទេ​ នោះ​មានន័យ​ថា​យើង​មិន​ទាន់​រីក​ចំរើន​បា​ទេ”។ សម្ដី​លោក Inoue Kazunori ​ គ្រូ​បង្វឹក​ក្រុម U16 ​កម្ពុជា ។

 

 គ្រូ​ U16 ​កម្ពុជា​៖ យើង​មិន​ឈ្នះ​ក្រុម​ខ្លាំង មានន័យ​ថា​យើង​មិន​ទាន់​រីក​ចំរើន លោក Inoue Kazunori ​

 

កម្ពុជា​បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​ដោយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូងក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ។ យ៉ាងណាមិញ ​ក្នុង​វគ្គ​នេះ ពួកគេ​បាន​ប្រកួត​ចាញ់​ក្រុម​វៀតណាម​ដោយ​លទ្ធផល ១-០ ​ទៅ​ហើយ កាល​ពី​ល្ងាចមិញ ​ហើយ​ត្រូវ​ទៅ​ប៉ះ​ជាមួយ​ក្រុម​ថៃ​ទៀត​នៅ​ស្អែក​នេះ ដើម្បី​ដណ្ដើម​យក​លេខ​៣។

 

ទាក់ទិន​នឹង​រឿង​បរាជ័យ​នេះ​ដែរ ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន Kazunori ​បាន​បង្ហូរ​ទឹក​ភ្នែក បង្ហាញ​ពី​ការ​ខក​ចិត្ត ត្បិត​មិន​អាច​ជួយ​កម្ពុជា​យក​ឈ្នះ​វៀតណាម​បាន ក៏​ដូចជា​បន្ដ​ដំណើរ​ឆ្ពោះ​ទៅ​រក​ជើង​ឯក​ក្នុង​ឆ្នាំ​ដំបូង​របស់​លោក​មក​ដឹក​នាំ។ ទន្ទឹម​គ្នា​នេះ​ដែរ ​គ្រូ​បង្វឹក​រូប​នេះ​ក៏​បាន​និយាយ​បន្ថែម​ដែរ​ថា​ក្រុម​កម្ពុជា​ត្រូវ​ការ​ឈ្នះ​ក្រុម​ខ្លាំង ដើម្បី​បង្ហាញ​ពី​ភាព​រីក​ចំរើន ហើយ​ប្រសិន​បើ​មិន​ទាន់​ឈ្នះ​ទេ​នោះ វា​បង្ហាញ​ឱ្យ​ឃើញ​ថា​មិន​ទាន់​រីក​ចំរើន​នោះ​ទេ។

 

 គ្រូ​ U16 ​កម្ពុជា​៖ យើង​មិន​ឈ្នះ​ក្រុម​ខ្លាំង មានន័យ​ថា​យើង​មិន​ទាន់​រីក​ចំរើនU16 កម្ពុជា

 

កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF U16 Championship 2016 ​នេះ ដោយ​ស្ថិត​ក្នុង​ពូល B ​ជាមួយ​ក្រុម​ប្រ៊ុយណេ ​ទីម័រ​ខាង​កើត​ ឡាវ ​និង​ថៃ។ ដោយ​ឆ្លង​ផុត​ពូល​នេះ កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ឡាវ ដោយ​លទ្ធផល ៣-១ ​ឈ្នះ​ក្រុម​ប្រ៊ុយណេ ២-០ ​ចាញ់​ក្រុម​ថៃ ៦-០ ​និង​ឈ្នះ​ក្រុម​ទីម័រ​ខាង​កើត​ដោយ​លទ្ធផល ៣-០ ៕

 

គ្រូ​ U16 ​កម្ពុជា​៖ យើង​មិន​ឈ្នះ​ក្រុម​ខ្លាំង មានន័យ​ថា​យើង​មិន​ទាន់​រីក​ចំរើន

 

គ្រូ​ U16 ​កម្ពុជា​៖ យើង​មិន​ឈ្នះ​ក្រុម​ខ្លាំង មានន័យ​ថា​យើង​មិន​ទាន់​រីក​ចំរើន

 

អត្ថបទ៖ មុន្នី រម្យ