Wijnaldum នឹង​ពិនិត្យ​សុខភាព​ផ្ទេរ​មក​ Liverpool នៅ​ថ្ងៃ​នេះ​

Liverpool បាន​ព្រមព្រៀង​ជាមួយ​ Newcastle នាំ​យក Georginio Wijnaldum មក​កាន់​ទឹក​ដី​ Anfield ក្នុង​តម្លៃ​ ២៥​លាន​ផោន​។

 

 Wijnaldum នឹង​ពិនិត្យ​សុខភាព​ផ្ទេរ​មក​ Liverpool នៅ​ថ្ងៃ​នេះ​Georginio Wijnaldum

 

កីឡាករ​សញ្ជាតិ​ហូឡង់​ដែល​សល់​កុង​ត្រា​នៅ St James’ Park ៤ឆ្នាំ​ទៀត​ នឹង​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​នេះ​មុន​ការ​ផ្ទេរ​ជា​ផ្លូវ​ការ​មក​កាន់​ Liverpool។ Wijnaldum ត្រូវ​ Newcastle ​នាំ​យក​ពី​ក្លឹប​ PSV កាល​ពី​ឆ្នាំ​២០១៥ ក្នុង​តម្លៃ​១៤លាន​ផោន​កន្លះ ហើយ​ស៊ុត​បាន​១១គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន ៣៨​លើក នៅ​ Premier League។

 

ខ្សែ​បម្រើ​វ័យ​២៥​ឆ្នាំ​គឺ​ជា​កីឡាករ​ទី​៦ ហើយ​ដែល​លោក Jurgen Klopp នាំ​យក​មក​ពង្រឹង​ក្រុម​នា​រដូវ​ក្ដៅ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ចាត់​ការ​ជនជាតិ​អាល្លឺម៉ង់​ក៏​បាន​លក់​ និង​អនុញ្ញាត​ឲ្យ​កីឡាករ​ជា​ច្រើន​ចាក​ចេញ​ផង​ដែរ​៕

 

Wijnaldum នឹង​ពិនិត្យ​សុខភាព​ផ្ទេរ​មក​ Liverpool នៅ​ថ្ងៃ​នេះ​

 

Wijnaldum នឹង​ពិនិត្យ​សុខភាព​ផ្ទេរ​មក​ Liverpool នៅ​ថ្ងៃ​នេះ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN