គុណប្រយោជន៍ទាំង៨យ៉ាងរបស់ខ្ទឹមបារាំង

ប្រភេទ​​ខ្ទឹម​សុទ្ធតែ​មានគុណប្រយោជន៍​ចំពោះ​សុខភាព​រីឯ​ខ្ទឹមស​វិញ​ក៏មាន​គុណប្រយោជន៍ ​ណាស់ ​វាអាច​ជួយកំចាត់​មុន ​ជួយដល់​អ្នក​ដែ​លើសឈាម ​ជួយ​ដល់​អ្នក​គេង​មិនលក់​ រូម​ទាំង​ជួយដល់​ បញ្ហា​ជាច្រើន​ទៀត​។​ ក្នុង​នោះ​ផង​ដែរ​គុណ​​ប្រយោជន៍​របស់​ខ្ទឹម​បារាំង​ក៏​មាន​ច្រើន​ដែរ​ចំពោះ​ សុខភាព ​ខាង​ក្រោម​នេះ​ជា​គុណ​ប្រយោជន៍​នៃ​ខ្ទឹម​បារាំង​ ដែល​យើង​នឹក​ស្មាន​មិន​ដល់​៖​​១​.​ សារធាតុ​គីមី​ធម្មជាតិ​នៅ​ក្នុង​ខ្ទឹម​បារាំង​វាអាច​បង្កើន​នូវការ​ធ្វើការ ​របស់​វីតាមីន ​C ​ហើយក៏​ វា​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពសុំា​កាន់​តែរឹងមាំ​។​ ២​.​ ខ្ទឹមបារាំង​ផ្ទុក​នូវ​ជាតិ​ក្រូមីញូម ​ជួយឱ្យ​ជាតិស្ករ​នៅ​ក្នុងឈាម​ដំណើរ​ការ​បានល្អ​។​៣. ​អស់ជា​ច្រើន​សតវត្ស​មកហើយ ​ខ្ទឹមបារាំង​ត្រូវបាន​គេ​យកមកប្រើ​ សម្រាប់​ការរលាកផ្សេងៗ​ យ៉ាង​មាន​ប្រសិទ្ធភាព​។​៤.​ បន្ទះ​ស្តើង​នៃ​ខ្ទឹម​បារាំង​ ដែល​អ្នក​តែងតែ​ឃើញ​នៅ​ក្នុង​ម្ហូប​អាហារ ​វាក៏មាន​តួនាទី​ជួយដល់​ សម្ពាធ​ឈាម​របស់​អ្នកផងដែ​រ។​៥. ​ឥទ្ធិពល​ម្យ៉ាង​នៅក្នុង​ខ្ទឹមបារាំង​ដែល​ត្រូវបាន​គេហៅឈ្មោះថា​ quercetin​ គឺត្រូវបាន​គេដឹង​ ថា​ជា​សញ្ញាណ​មួយ​នៅ​ក្នុងការ​ការពារ​ជម្ងឺ​មហារីក​។​៦. ​អ្នកធ្លាប់​ត្រូវ​បានឃ្មុំ​ទិច​ដែលឬទេ​?​ សូមលាប​ទឹក​ខ្ទឹម​បារាំង​ភ្លាមៗ​​ទៅ​លើ​កន្លែង​ដែល​ ត្រូវបាន​ឃ្មុំទិច ​វានឹងអាច​​កាត់​បន្ថយ​ការ​ឈឺចុកចាប់​បានជាក់ជា​​។​៧.​ ជាតិ​ហិល​តិច​​ៗ​នៅក្នុង​ខ្ទឹមបានរាំង​​ វាក៏អាច​​ជួយកាត់​បន្ថយ​នូវ​ដំបៅ​ក្រពះ​ផងដែរ​​៨.​ ពណ៌ខៀវ​ភ្លឺ​ៗ​នៅលើខ្ទឹមបារាំង​ សម្បូរ​ទៅដោយ​វីតាមីន​អា​(A​)ផង​ដែ​រ៕​ដូច​នេះ​ខ្ទឹមបារាំង​​មាន​​ប្រយោជន៍​​ណាស់​​ សូម​​ទម្លាប់​​ទទួល​ទានវា​ ដើម្បី​ទទួល​​​បាន​​នូវ​​សុខភាព​​ ល្អ​​ទាំងអស់​​គ្នា​​៕​​

គុណប្រយោជន៍ទាំង៨យ៉ាងរបស់ខ្ទឹមបារាំងអត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.healthdigezt.com