ហេតុផល ដែលកំពូលអ្នកជោគជ័យល្បីៗ តែងតែស្លៀកពាក់ដដែលៗ រៀងរាល់ថ្ងៃ (មានវីដេអូ)

សម័យនេះការលេងម៉ូត សម្លៀកបំពាក់មានការវិវឌ្ឍន៍ និងផ្លាស់ប្តូរជាលំដាប់។ ផ្ទុយមកវិញ មនុស្សដែលមានឥទ្ធិពលខ្លាំងក្លា លើពិភពលោក ប្រកបដោយទេពកោសល្យ និងការច្នៃប្រឌិត បែរជាមិនចូលចិត្តលេងម៉ូតខោអាវទាល់តែសោះ។ មានមនុស្សជាច្រើនតែងតែ មានមន្ទិលសង្ស័យ ដោយឆ្ងល់ថា ហេតុអ្វី បានជាពួកគេ ជ្រើសរើសស្លៀកសម្លៀកបំពាក់ដដែលៗបែបនេះ ទាំងដែលពួកគេមានលុយកប់ពពកហើយនោះ?

ខាងក្រោមនេះ ជាហេតុផលសំខាន់ៗ ដែលនឹងបំបាត់ចម្ងល់របស់អ្នក៖ 

១. មិនចាំបាច់គិតច្រើន

សម្រាប់មនុស្ស ដែលត្រូវការគិតច្រើន ពួកគេមិនចំណាយពេល ជ្រើសរើសម៉ូតសម្លៀកបំពាក់យូរទេ ពូកគេទុកពេលទៅ គិតពីផលិតភាពការងាររបស់ពួកគេវិញ។

ជាក់ស្តែង លោកប្រធានាធិបតី Barack Obama បាននិយាយពីជម្រើសរបស់គាត់ថា “អ្នករាល់គ្នា ប្រាកដជាតែងឃើញខ្ញុំពាក់អាវពណ៌ប្រផេះ  និងពណ៌ខៀវហើយ  នោះក៏ព្រោះតែខ្ញុំមិនចាំបាច់សម្រេចចិត្តស្មុគស្មាញឡើយ។ ​ ខ្ញុំមិនចង់គិតច្រើន ថាខ្ញុំត្រូវបរិភោគអ្វី  ឬស្លៀកអ្វីទេ ដោយសារខ្ញុំមានរឿងត្រូវគិតផ្សេងទៀតច្រើនណាស់”។ចំណែកឯលោក Mark Zuckerberg ឯណេះវិញដែរ  តែងតែពាក់អាវយឺតពណ៌ប្រផេះជានិច្ច ក៏បានបង្ហាញទស្សនៈស្រដៀងគ្នាផងដែរថា “ខ្ញុំចង់ធ្វើឲ្យជីវិតរបស់ខ្ញុំមានភាពងាយស្រួល ហេតុនេះខ្ញុំមិនចង់មានការសម្រេចចិត្តច្រើន ក្រៅតែពីការងារក្រុមហ៊ុន និងប្រទេសរបស់ខ្ញុំទេ”

២. គ្មានបញ្ហាស្រ្តេស

នាយកផ្នែកសិល្បៈម្នាក់ឈ្មោះ Matilda Kahl នៅទីក្រុង ញូ៊វយ៉ក បាននិយាយថា ហេតុផលដែលនាងតែងតែ ស្លៀកសម្លៀកបំពាក់ដដែលៗរាល់ថ្ងៃ ព្រោះវាជួយសន្សំកម្លាំង និងពេលវេលាបានច្រើន។ ជាងនេះទៀត មិនមានភាពតានតឹងក្នុងចិត្ត។ Matilda នាងបានលើកឡើងទៀតថា នាងមិនចង់គិតច្រើនដូចមនុស្សមួយចំនួនធំ ដែលខ្វល់ខ្វាយថា ស្លៀកបែបនេះស្អាតឬអត់?  ចូលចំណោមគេចុះឬអត់? រ៉ូបខ្លីពេកឬអត់?  ហេតុនេះទើបនាង  តែងតែស្លៀកអាវសូត្រពណ៌ស ជាមួយនឹងខោខ្មៅជារៀងរាល់ថ្ងៃ។

៣. មិនចំណាយកម្លាំងច្រើន

លោក Christopher Nolan ជាអ្នកបង្កើតខ្សែភាពយន្តបានជោគជ័យច្រើនបំផុត នៅដើមសតវត្សទី ២១ នេះ បានប្រាប់ទស្សនាវដ្តី New York Times ថា  ពីមុនមកលោកតែងតែ ខ្ជះខ្ជាយកម្លាំងទៅជ្រើសរើសសម្លៀកបំពាក់រាល់ថ្ង។ តែឥលូវនេះវិញ លោកបានងាកមក ជ្រើសរើសអាវក្វាសេ ជាមួយអាវខាងក្នុងពណ៌ខៀវ និងខោក្រណាត់ពណ៌ខ្មៅ មកស្លៀកពាក់ ជារៀងរាល់ថ្ងៃ។

លោក Christopher បានបញ្ជាក់ន័យ “ខ្ជះខ្ជាយកម្លាំង” ថា មិនមែនត្រឹមតែធ្វើឲ្យអ្នកហត់នឹងធ្វើការសម្រេចចិត្តប៉ុណ្ណោះទេ ថែមទាំងការថែទាំ ការរៀបចំទុកដាក់ ច្រើនទៀតផង។ ផ្ទុយមកវិញ ប្រសិនបើអ្នក មានខោអាវតិច វាជួយទាំងការបោកសម្អាត និងមិនពិបាកទុកដាក់ទៀតផង។

៤. បង្កើនភាពជឿជាក់ និងការផ្តោតអារម្មណ៍

ការដែលយើងដឹងថា អ្វីដែលល្អសម្រាប់អ្នក និងរូបរាងរបស់អ្នកនោះ ទំនុកចិត្ត និងការផ្តោតអារម្មណ៍ ក៏កើតមានក្នុងខ្លួនយើងម្នាក់ៗយ៉ាងអញ្ចឹងដែរ។ ដោយហេតុនេះ ទើបបណ្តាលឲ្យ អ្នកដែលពេញចិត្តនឹងការលេងម៉ូត របស់ខ្លួនឯង មានសមត្ថភាព និងមានភាពជោគជ័យ ជាងអ្នកដែលខ្វល់ខ្វាយ តែពីរូបរាងខាងក្រៅ។ អ្នកមិនចាំបាច់ទាល់តែ សម្លៀកបំពាក់នោះ ជាម៉ូតពេញនិយម ឬក៏ដោយសារខោអាវនោះ បោកសម្អាតរួចនោះទេ។ ការបង្កើតម៉ូតស្លៀកពាក់ តាមចំណូលចិត្តរបស់អ្នក មិនត្រឹមតែធ្វើឲ្យអ្នកមានផាសុខភាពប៉ុណ្ណោះទេ វាក៏បង្កើតបានជាម៉ូតប្រចាំត្រកូលរបស់អ្នកផងដែរ។

៥. ចំណាយតិច

ជាមធ្យម មួយគ្រួសារជនជាតិអាមេរិក បានចំណាយប្រាក់ប្រមាណ ១,៧០០ ដុល្លារ លើសម្លៀកបំពាក់ ជារៀងរាល់ឆ្នាំ។ អ្នកអាចគិតថា វាដូចជាមិនច្រើនអ្វីទេ ប៉ុន្តែបញ្ហាគឺត្រង់ថា ទិញមកហើយ មិនសូវយកមកពាក់។ ដូច្នេះ វាជាភាពខ្ជះខ្ជាយមួយដ៏ធំ! នេះមិនបានរាប់បញ្ចូលពេលវេលា ដែលអ្នកចំណាយពេលទៅទិញផងនោះ។ អ្នកគួរចំណាយប្រាក់ តែលើសម្លៀកបំពាក់ដែលអ្នកចូលចិត្ត និងត្រូវការចាំបាច់បានហើយ។ ត្រូវចងចាំថា គ្មានអ្នកជោគជ័យណាម្នាក់ដែល ក្លាយជាសេដ្ឋី សោយសារតែភាពខ្ជះខ្ជាយនោះទេ។

ខាងក្រោមនេះ ជារូបភាព កំពូលអ្នកជោគជ័យល្បីៗមួយចំនួន ដែលតែងតែស្លៀកសម្លៀកបំពាក់ម៉ូតដដែលៗ ៖

តោះទៅទស្សនា វីដេអូបន្ថែមទាំងអស់គ្នា ៖

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហេតុផល ដែលកំពូលអ្នកជោគជ័យល្បីៗ តែងតែស្លៀកពាក់ដដែលៗ រៀងរាល់ថ្ងៃ (មានវីដេអូ)

ហេតុផល ដែលកំពូលអ្នកជោគជ័យល្បីៗ តែងតែស្លៀកពាក់ដដែលៗ រៀងរាល់ថ្ងៃ (មានវីដេអូ)

ហេតុផល ដែលកំពូលអ្នកជោគជ័យល្បីៗ តែងតែស្លៀកពាក់ដដែលៗ រៀងរាល់ថ្ងៃ (មានវីដេអូ)

ហេតុផល ដែលកំពូលអ្នកជោគជ័យល្បីៗ តែងតែស្លៀកពាក់ដដែលៗ រៀងរាល់ថ្ងៃ (មានវីដេអូ)

ហេតុផល ដែលកំពូលអ្នកជោគជ័យល្បីៗ តែងតែស្លៀកពាក់ដដែលៗ រៀងរាល់ថ្ងៃ (មានវីដេអូ)

ហេតុផល ដែលកំពូលអ្នកជោគជ័យល្បីៗ តែងតែស្លៀកពាក់ដដែលៗ រៀងរាល់ថ្ងៃ (មានវីដេអូ)

ហេតុផល ដែលកំពូលអ្នកជោគជ័យល្បីៗ តែងតែស្លៀកពាក់ដដែលៗ រៀងរាល់ថ្ងៃ (មានវីដេអូ)