លោក ហ៊ុន សែន៖ នៅលើលោកនេះអត់មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែន ទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថាមិនមាន នាយករដ្ឋមន្រ្តីប្រទេស មហា អំណាចណាមួយ ហ៊ានស្តីបន្ទោសរូបលោកដូចការចុះផ្សាយរបស់កាសែតខ្លះនោះទេ។

កាលពីថ្ងៃទី១៩ខែកក្កដា កាសែតខេមបូឌាដេលី បានចុះផ្សាយអត្ថបទមួយដោយដាក់ចំណងជើងថា “អាបេ ប្រាប់លោក ហ៊ុន សែន ថាសាលក្រមសមុទ្រចិនស្ថាពរហើយ“។

ប៉ុន្តែក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តបាត់ដំបងនៅថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថាមិនមានថ្នាក់ដឹកនាំប្រទេសណាហ៊ានស្តីឲ្យរូបលោកនោះទេ រាប់ទាំងប្រធានាធិបតីអាមេរិកផងដែរ។លោកថ្លែងថា៖ “សារព័ត៌មានហ្នឹងចេញជាខ្មែរផង ជាអង់គ្លេសផង…ថា អាបេ ស្តីបន្ទោសឲ្យ ហ៊ុន សែន ទៅឯណាឆ្កុយទៅ! ងាប់ហើយនៅលើលោកនេះអត់មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែន ទេ។ សូមទោសអារឿងស្តីបន្ទោសហ្នឹងអត់ទេ។ សូម្បីប្រធានាធិបតីអាមេរិក អូបាម៉ា មកស្រុកខ្មែរ ក៏មិនមែនមកស្តីឲ្យនាយករដ្ឋមន្រ្តីខ្មែរទេ”។

លោក ហ៊ុន សែន អះអាងថានៅពេលទៅចូលរួមកិច្ចប្រជុំនៅប្រទេសម៉ុងហ្គូលីនោះ លោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្សិនហ្សូ អាបេ ដោយថាជាការពិភាក្សាដ៏ល្អ ដោយសំអាងថាលោក អាបេ ជាមិត្តស្និទ្ធស្នាលជាមួយរូបលោកតាំងពីមុនពេលគាត់ឡើងជានាយករដ្ឋមន្រ្តីជប៉ុនទៅទៀត ។

លោក ហ៊ុន សែន ជំរុញឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាទាមទារឲ្យកាសែតនោះកែតម្រូវបើមានការចុះផ្សាយខុស។

កាសែតខេមបូឌាដេលី បានចុះផ្សាយថានាយករដ្ឋមន្ត្រីជប៉ុនហាក់រិះគន់ខ្លាំងៗចំពោះជំហររបស់កម្ពុជាលើជម្លោះសមុទ្រចិនខាងត្បូង ដោយលើកឡើងថាសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិលើការអះអាងសិទ្ធិកាន់កាប់ទឹកដីដោយប្រទេសចិនគួរតែត្រូវបានគោរព។

រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានរងការរិះគន់ពីសំណាក់ប្រទេសជាគូជម្លោះសមុទ្រចិនខាងត្បូង ដោយថាលំអៀងទៅរកចិននៅពេលកម្ពុជាមិនបានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងជម្លោះនេះក្នុងឋានៈកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំអាស៊ានកាលពីឆ្នាំ២០១២។

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍នៅទីក្រុងឡាអេ បានចេញសាលក្រម ឲ្យប្រទេសចិនចាញ់ក្តីក្នុងការទាមទារសិទ្ធិកាន់កាប់ផ្នែកជាច្រើនលើទឹកដីសមុទ្រចិនខាងត្បូង ដែលមាន ភាគីជម្លោះគឺភីលីពីននិងវៀតណាម៕

ប្រភពៈ VOD


លោក ហ៊ុន សែន៖ នៅលើលោកនេះអត់មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែន ទេ

Facebook CNRP នៅបារាំង ផ្សព្វផ្សាយសំណើ៨ចំណុចរបស់ លោក សម រង្ស៊ី ទៅកាន់សភាអឺរ៉ុប មានទាំងការស្នើកាត់ជំនួយ និងបិទទីផ្សារ

លោក ហ៊ុន សែន៖ នៅលើលោកនេះអត់មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែន ទេ

សព​លោក​បណ្ឌិត​ កែម ឡី​ មិនគួរ​ក្លាយជា​​អាជីវកម្ម​​របស់​​អ្នកនយោបាយ