អត្ថប្រយោជន៍ទាំង៨យ៉ាងទទួលបានពីការបរិភោគគ្រាប់ខ្នុរ

អត្ថប្រយោជន៍ទាំង៨យ៉ាងទទួលបានពីការបរិភោគគ្រាប់ខ្នុរ

បរទេស៖ អ្នកប្រាកដជាចង់ដឹងហើយថា តើការបរិភោគគ្រាប់ខ្នុរ អាចជួយផ្តល់ផលល្អអ្វីខ្លះចំពោះសុខភាពនោះ?
ខាង ក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៨យ៉ាង ទទួលបានពីការបរិភោគគ្រាប់ខ្នុរ៖

១. បំបាត់ស្នាមជ្រួញ៖ ដោយគ្រាន់តែយកគ្រាប់ខ្នុរកិនអោយម៉ត់ ជាមួយនឹងទឹកដោះគោត្រជាក់ រួចយកមកលាបនៅលើផ្ទៃមុខ អាចជួយបំបាត់ ស្នាមជ្រួញ និងធ្វើឲ្យផ្ទៃមុខក្មេងជាងវ័យបាន ។

២. ព្យាបាលជំងឺទល់លាមក៖ ការបរិភោគគ្រាប់ខ្នុរទៀងទាត់ មិនត្រឹមតែជួយបន្សាប និងបណ្ដេញជាតិពុលពីក្នុងខ្លួននោះទេ ថែមទាំងអាចជួយព្យាបាល ជំងឺទល់លាមកទៀតផង ។

៣. កាត់បន្ថយភាពស្រអាប់៖ ការយកគ្រាប់ខ្នុរស្ងួតកិនឲ្យម៉ត់ លាយជាមួយនឹងទឹកដោះគោនិងទឹកឃ្មុំ រួចយកមកលាបនៅលើផ្ទៃមុខ ទុកចោលរយៈ ពេល១៥នាទី ទើបលាងទឹកចេញអាចជួយធ្វើឲ្យផ្ទៃមុខភ្លឺស្រស់ថ្លា ។

៤. កាត់បន្ថយភាពតានតឹង ការបរិភោគគ្រាប់ខ្នុរ អាចជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងរក្សាស្បែកអោយមានសំណើមបាន ដោយសារវាមានផ្ទុក នូវជាតិ Micronutrients និងប្រូតេអ៊ីនខ្ពស់ ។

៥. ជំនួយដល់ការលូតលាស់របស់សក់ ការបរិភោគគ្រាប់ខ្នុរទៀងទាត់ អាចជួយអោយលំហូរនៃចរន្តឈាមរត់បានស្រួលដែលធ្វើឲ្យសក់របស់អ្នកលូតលាស់បានល្អ ជាពិសេសថែមទាំងជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងខ្លួនរបស់អ្នកទៀតផង ។

៦. ការពារភាពស្លេកស្លាំង ប្រសិនបើអ្នកមានភាពស្លេកស្លាំងដែលគេតែងនិយាយថា រោគខ្វះឈាមឬឈាមមិនគ្រប់គ្រាន់នោះ អាចសាកល្បងជាមួយនឹងការបរិភោគគ្រាប់ខ្នុរ ព្រោះវាអាចជួយឲ្យអ្នកជៀសផុតពីជំងឺនេះបាន ។

៧. ការពារសក់ស្ងួត ឬផុយស្រួយ គ្រាប់ខ្នុរមានផ្ទុកនូវជាតិវីតាមីន A ដែលអាចជួយង្ការជំងឺងងឹតភ្នែកនៅពេលយប់ និងជួយការពារសក់របស់អ្នកពីបញ្ហាស្ងួត ឬផុយស្រួយបាន ។

៨. បង្កើនចំណង់ផ្លូវភេទ តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា គ្រាប់ខ្នុរលីងត្រូវបានគេចាត់ទុកថា ជាថ្នាំសម្រើបតណ្ហា ដែលអាចជួយរំ
ញោច ដល់ការសប្បាយផ្លូវភេទទៀតផង ៕

ប្រភព៖ iknow

  • អត្ថប្រយោជន៍ទាំង៨យ៉ាងទទួលបានពីការបរិភោគគ្រាប់ខ្នុរ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:សុខភាព
Tags: