លោក សម រង្ស៊ី​​ រង​​​ការរិះ​​​គន់​​​ក្រោយ​​​ពី​ការ​គំរាម​ដល់​ឧស្សា​ហកម្ម​កាត់​ដេរ​

កាលពីម្សិលមិញ ក្រសួងការងារ សហជីពឯករាជ្យចំនួន៩ និងក្រុមឧស្សាហកម្មដែលតំណាងឱ្យរោងចក្រកាត់ដេរនៅកម្ពុជាបានសំដែងការរិះគន់យ៉ាងខ្លាំងចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឱ្យសហភាពអឺរ៉ុបពិចារណាឡើងវិញពីការនាំចេញដោយរួចពន្ធទៅកាន់ទីផ្សារអឺរ៉ុប។ ក្នុងសុន្ទរកថានៅសភាអឺរ៉ុបក្នុងទីក្រុងព្រុចសែលកាលពីសប្តាហ៍មុន លោក សម រង្ស៊ី បានអំពាវនាវឱ្យសមាជិកទាំងអស់ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យកែលម្អប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួនដោយ “ការធ្វើឱ្យពួកគេយល់ថា ទីផ្សារនេះមិនមែនបើកចំហគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌឡើយ”។ សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ឧស្សាហកម្មកាត់ដេរ និងស្បែកជើងកម្ពុជា ដែលជាកម្លាំងចលករដ៏ធំនៃសេដ្ឋកិច្ច។ សម្លៀក បំពាក់ផលិតនៅកម្ពុជាដែលមានទឹកប្រាក់ជាង២ពាន់លានដុល្លារ ត្រូវបាននាំចេញទៅកាន់អឺរ៉ុបកាលពីឆ្នាំមុនដោយរួចពន្ធក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ ដែលត្រូវបានបង្កើតឡើងដើម្បីជួយទ្រទ្រង់ឧស្សាហកម្មនាំចេញដ៏ក្មេងខ្ចីនៃប្រទេសកំពុងអភិវឌ្ឍន៍។ ការគំរាមកំហែងចំពោះឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសបណ្តាលឱ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាលកាលពីម្សិលមិញ ដោយក្រសួងការងារបានថ្កោលទោសលោក សម រង្ស៊ី ថា “អមនុស្សធម៌” ចំពោះការអំពាវនាវឱ្យសហភាពអឺរ៉ុប បិទទីផ្សាររបស់ខ្លួនចំពោះប្រទេសកម្ពុជា។ ក្រសួងនេះបានលើកឡើងនៅក្នុងសេចក្តី ថ្លែងការណ៍ថា “ការអំពាវនាវនេះពិតជាអមនុស្សធម៌មែនទែន ជាទង្វើគ្មានការទទួលខុសត្រូវ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ”។ ក្រសួងបានបន្ថែមទៀតថា ប្រជាពលរដ្ឋប្រហែល៧០០.០០០នាក់ធ្វើការនៅក្នុងឧស្សាហកម្មកាត់ដេរ។ លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលតំណាងឱ្យរោងចក្រកាត់ដេរនាំចេញសម្លៀកបំពាក់ បានមានប្រសាសន៍ថា អាចមានផលប៉ះពាល់ច្រើនដល់វិស័យនេះ ប្រសិនបើការនាំចេញទៅកាន់សហភាពអឺរ៉ុប ត្រូវបានកាត់បន្ថយ។ លោក កែន លូ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា “សហភាពអឺរ៉ុបជាទីផ្សារនាំចេញធំបំផុតសម្រាប់សម្លៀកបំពាក់កម្ពុជា […]

The post លោក សម រង្ស៊ី​​ រង​​​ការរិះ​​​គន់​​​ក្រោយ​​​ពី​ការ​គំរាម​ដល់​ឧស្សា​ហកម្ម​កាត់​ដេរ​ appeared first on The Cambodia Daily.