​​យោធា​​​​​កំណត់​អត្តសញ្ញាណ​​​​​​​បុរស​ដែល​ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​​​​ផ្ដួល​រំលំ​​រដ្ឋាភិបាល​​បាន​ហើយ

ក្រសួងការពារជាតិបាននិយាយកាលពីម្សិលមិញថា យោធាកំណត់បានអត្តសញ្ញាណបុរសម្នាក់ដែលបានប្រកាសកាលពីថ្ងៃអាទិត្យថាមានផែនការធ្វើរដ្ឋប្រហារទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាចហើយ ដោយ Profile ហ្វេសប៊ុករបស់ជនរៀបផែនការរដ្ឋប្រហារនេះបង្ហាញពីរូបខ្លួនឯងនេះស្ថិតក្នុងឯកសណ្ឋានយោធាកម្ពុជា។ អង្គុយពីខាងមុខផ្ទាំងក្រណាត់យោធាប៉ារ៉ាក្នុងវីដេអូមួយបង្ហោះតាមយូធ្យូបកាលពីថ្ងៃអាទិត្យ បុរសនេះបានអះអាងថា “អង្គភាព” របស់ខ្លួននៅភូមិភាគនិរតីនៃប្រទេសកម្ពុជា ចង់ឱ្យប្រជាពលរដ្ឋទូទាំងប្រទេសត្រៀមខ្លួនសម្រាប់រដ្ឋប្រហារក្នុងពេលដ៏ខ្លីខាងមុខដើម្បីផ្ដួលរំលំ ”របបផ្ដាច់ការដឹកនាំដោយលោក ហ៊ុន សែន”។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមានប្រសាសន៍ថា បុរសរូបនេះត្រូវបានកំណត់អត្តសញ្ញាណហើយ។ លោកថ្លែងថា “យើងនឹងឆែកមើលទាំងបញ្ជីឈ្មោះមន្ត្រីយោធា និងមន្ត្រីស៊ីវិល ប៉ុន្តែពេលនេះយើងបានដឹងពីអត្តសញ្ញាណរបស់ជននេះហើយ” ប៉ុន្តែបដិសេធមិនបញ្ជាក់បន្ថែមទៀតអំពីអត្តសញ្ញាណ ទីតាំង ឬការងាររបស់បុរសនេះទេ។ លោកបានបន្តថា “វាមិនបញ្ហាទេ ជននេះរត់ទៅណាមិនរួចទេ។ សូមកុំសួរច្រើនពេក ពេលនេះយើងកំពុងធ្វើការ”។ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានមានប្រសាសន៍ដែរថា លោកមិនអាចប្រាប់ឈ្មោះរបស់បុរសរូបនេះ ឬថាតើបុរសនេះជាទាហានកងយោធពលខេមរភូមិន្ទបានឡើយ។ លោកបានលើកឡើងទៀតថា “ពេលនេះយើងកំពុងស្រាវជ្រាវករណីនេះ ហើយខណៈយើងកំពុងស្រាវជ្រាវ យើងមិនអាចបង្ហាញអត្តសញ្ញាណរបស់ជនសង្ស័យ ឬធ្វើអត្ថាធិប្បាយអំពីព័ត៌មានលម្អិតស្ដីពីបញ្ហានេះបានទេ”។ ទោះជាយ៉ាងណា កាលពីម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ចេញឈ្មោះបុរសនេះថាមានឈ្មោះ សោម វិជ្ជា (Som Vichea) ខណៈ Profile ហ្វេសប៊ុកមួយស្ថិតពីក្រោមឈ្មោះតែមួយនេះមានរូបថតបុរសនៅក្នុងវីដេអូយូធ្យូប ស្ថិតក្នុងឯកសណ្ឋានកងយោធពលខេមរភូមិន្ទ និងថតរូបជាមួយទាហានផ្សេងទៀត។ Profile ហ្វេសប៊ុកនេះសកម្មណាស់រហូតដល់ថ្ងៃអាទិត្យ ដោយបង្ហាញពីសារបង្ហោះយ៉ាងច្រើនក្នុងមួយថ្ងៃៗ ហើយមួយចំនួនធំក្នុងចំណោមសារទាំងនោះបានចោទប្រកាន់លោក ហ៊ុន សែន និងលោក […]

The post ​​យោធា​​​​​កំណត់​អត្តសញ្ញាណ​​​​​​​បុរស​ដែល​ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​​​​ផ្ដួល​រំលំ​​រដ្ឋាភិបាល​​បាន​ហើយ appeared first on The Cambodia Daily.