គួរឲ្យអាសូរ! កើតមកមានជំងឺចម្លែក អវៈយវៈមិនលូតលាស់ដូចគេ តម្រូវឲ្យនៅក្នុងចានកាធុនជ័រ

នីហ្សេរីយ៉ា៖ ពិតជាគួរឲ្យអាសូរ ដល់ក្មេងស្រីជំទង់ សញ្ជាតិនីហ្សេរីយ៉ាម្នាក់ កើតមកទទួលរងភាពអយុត្តិធម៌ពីធម្មជាតិ  ដោយសារមានសភាពមិនប្រក្រតី ខុសប្លែកពីមនុស្សទូទៅ មកពីអវៈយវៈលែងរីកលូតលាស់ បណ្តាលឲ្យនៅតូចក្រិន ដូចមនុស្សចម្លែក រស់នៅក្នុងចានកាធុនជ័រ។

យោងតាមប្រភពបានឲ្យដឹងថា ក្មេងស្រីជំទង់វ័យ ១៩ឆ្នាំ Rahma Haruna រស់នៅក្នុងទីក្រុង Kano នៃប្រទេស នីហ្សេរីយ៉ា ថ្វីត្បិតតែនាងមានរូបរាងកាយខុសប្លែក ពីអ្នកដទៃក៏ពិតមែន តែនាងជាក្មេងស្រីម្នាក់ ដែលមានភាពឈ្លាសវៃ ហើយក៏ជាក្មេងស្រីម្នាក់ ដែលតែងតែរីករាយជានិច្ចនៅក្នុងជីវិត។ លើសពីនេះ នាងក៏ជាក្មេងស្រីម្នាក់ ដែលមានមហិច្ឆតា និងក្តីស្រមៃខ្ពស់  ចង់បើកហាងផ្ទាល់ខ្លួនមួយ សម្រាប់ខ្លួនឯងនៅថ្ងៃអនាគតថែមទៀតផង។

គួរឲ្យដឹងថា Rahma ដំបូងឡើយ នាងជាទារិកាម្នាក់ ដែលកើតមកមានសុខភាពល្អជាធម្មតា ប៉ុន្តែនៅពេលដែលនាងមានអាយុ ៦ខែមក ស្រាប់តែសរីរាង្គកាយ និងអវយវៈរបស់នាងលែងលូតលាស់តែម្តង។

បើតាមការឲ្យដឹងពីអ្នកស្រី Fadi ត្រូវជាម្តាយរបស់ក្មេងស្រីអភ័ព្វរូបនេះ បានប្រាប់ថា «នៅពេលដែលនាង មានអាយុ៦ខែ នាងមិនបានរៀនវារ ដូចក្មេងដទៃទេ តែនាងបែរជារៀនឡើងអង្គុយទៅវិញ ហើយក៏ក្លាយទៅជាដូច្នេះតែម្តង»

អ្នកស្រី Fadi បន្តថា «...ក្រោយមកនាងចាប់ផ្តើម កើតអាការៈចម្លែកៗ ដូចជាគ្រុនក្តៅខ្លួន ហើយបន្តមកទៀត ចុកក្នុងពោះ បន្តមកទៀតរាងកាយ ដៃ ជើង ចាប់ផ្តើមឈឺ សឹងកម្រើកមិនបាន ហើយនាងមិនអាចទ្រាំទ្របានឡើយ នៅពេលដែលវាចាប់ផ្តើម ឈឺចុកពោះម្តងៗ»

ទោះជាយ៉ាងណា ក្រុមគ្រួសាររបស់ Rahma តែងតែព្យាយាមធ្វើនូវអ្វីៗគ្រប់យ៉ាងទាំងអស់ ដើម្បីឲ្យជីវិតរបស់នាង ពោរពេញដោយភាពស្រស់បំព្រង ដូចជាដឹកនាងដើរលេង ជុំវិញភូមិក្នុងចានកាធុនជ័រផងដែរ។

ចំពោះ Rahma ផ្ទាល់បាននិយាយថា៖ «គ្រួសារខ្ញុំជួយខ្ញុំច្រើនណាស់។ ពួកគេតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាង ដែលខ្ញុំត្រូវការជានិច្ច»

ចំណែកប្អូនប្រុសរបស់នាងឈ្មោះ Fahad អាយុទើបតែ១០ឆ្នាំ តែងតែស្រលាញ់ចូលចិត្តនាងជាពិសេស និងនៅជិតនាងគ្រប់ពេលវេលា។

Fahad និយាយថា «ខ្ញុំជួយគាត់ស្ទើរតែគ្រប់រឿងរ៉ាវទាំងអស់ ដូចជា ជួយងូតទឹកឲ្យគាត់ និងជូនគាត់ចេញក្រៅ ដើរលេងជារៀងរាល់ថ្ងៃ។ ហើយខ្ញុំពិតជាសប្បាយចិត្តណាស់ នៅពេលដែលឃើញអ្នករាល់គ្នា ស្រលាញ់គាត់ និងចេះជួយគាត់ជានិច្ច។ ខ្ញុំចូលចិត្តជូនគាត់ ទៅលេងផ្ទះបងប្អូនសាច់ញាតិ របស់ពួកយើង ហើយបងស្រី Rahma សប្បាយចិត្តជាខ្លាំង នៅពេលដែលពួកយើងបាន ទៅលេងពួកគាត់ម្តងៗ»

ជួបជាមួយនឹង ឪពុករបស់ Rahma គឺលោក Hussaini ក៏បានពន្យល់ប្រាប់ថា «ខ្ញុំបានចំណាយពេលអស់ ១៥ឆ្នាំមកហើយ ដើម្បីស្វែងរកថ្នាំព្យាបាលឲ្យនាង។ ខ្ញុំខំធ្វើស្រែចម្ការ ទៅផ្សារលក់ដូរ និងធ្វើការងារជាច្រើនទៀត ដើម្បីរកប្រាក់មកចំណាយលើ ថ្លៃព្យាបាលរបស់នាង។ ខ្ញុំលក់ទ្រព្យសម្បត្តិ ដែលខំសន្សំរកបាននោះ ស្ទើរតែចង់ខ្ទេចខ្ទីអស់ទៅហើយ ដើម្បីនាង។ ខ្ញុំបានចំណាយលុយអស់ ប្រមាណ៣,៤៤១ដុល្លារអាមេរិក ហើយមានតែព្រះជាម្ចាស់ទេ ដែលដឹងថា ខ្ញុំចំណាយអស់ច្រើនប៉ុណ្ណានោះ»

គូសបញ្ជាក់ ក្រុមគ្រូពេទ្យជាច្រើន ទ័លគំនិតមិនដឹងថា រោគសញ្ញារបស់ក្មេងស្រីជំទង់ Rahma នេះបណ្តាលមកពីកត្តាអ្វីឲ្យពិតប្រាកដនោះឡើយ។ ហើយបច្ចុប្បន្ន Rahma បានទទួលអំណោយពី សប្បុរសជនមួយចំនួន ក្រោយពីនាងត្រូវបានបង្ហាញមុខ នៅលើទំព័រកាសែតក្នុងស្រុកជាច្រើនព្រោងព្រាត ដែលបានជូនជា កៅអីរុញមួយ និងប្រាក់មួយចំនួនផងដែរ ដល់គ្រួសាររបស់នាង ខណៈដែលក្មេងស្រីជំទង់រូបនេះ នៅតែបន្តគិតពីក្តីស្រមៃ របស់ខ្លួនជានិច្ចថា «ខ្ញុំចង់ចាប់ផ្ដើម បើកអាជីវកម្ម រកស៊ីមួយ ដូចជា បើកហាងលក់គ្រឿងទេសជាដើម ដែលអ្នកគ្រប់គ្នាអាចមកទិញបាន ហើយនេះគឺជាអ្វី ដែលខ្ញុំប្រាថ្នាចង់បាន ជាទីបំផុត»៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាសូរ! កើតមកមានជំងឺចម្លែក អវៈយវៈមិនលូតលាស់ដូចគេ តម្រូវឲ្យនៅក្នុងចានកាធុនជ័រ

គួរឲ្យអាសូរ! កើតមកមានជំងឺចម្លែក អវៈយវៈមិនលូតលាស់ដូចគេ តម្រូវឲ្យនៅក្នុងចានកាធុនជ័រ

គួរឲ្យអាសូរ! កើតមកមានជំងឺចម្លែក អវៈយវៈមិនលូតលាស់ដូចគេ តម្រូវឲ្យនៅក្នុងចានកាធុនជ័រ

គួរឲ្យអាសូរ! កើតមកមានជំងឺចម្លែក អវៈយវៈមិនលូតលាស់ដូចគេ តម្រូវឲ្យនៅក្នុងចានកាធុនជ័រ

គួរឲ្យអាសូរ! កើតមកមានជំងឺចម្លែក អវៈយវៈមិនលូតលាស់ដូចគេ តម្រូវឲ្យនៅក្នុងចានកាធុនជ័រ