សឹងមិនជឿនឹងភ្នែក ថាស្រីស្អាតប៉ុន្មានដួងនេះ ធ្លាប់ជាក្មេងប្រុសរូបអាក្រក់ កាលពីមុន!

ថៃ៖ ជាការពិត បច្ចេកវិទ្យាកាន់តែទំនើប បានធ្វើឲ្យមនុស្សភាគច្រើន ឈ្លក់វង្វេងនឹងសម្រស់ រហូតដល់ហ៊ានសម្រេចចិត្តកែប្រែខ្លួន ទៅជាមនុស្សថ្មីក្នុងមួយពព្រិចភ្នែក។ ហើយតូយ៉ាង នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា សម្រស់របស់តារា ភេទទី៣ មួយចំនួន ពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលអាចឲ្យអ្នក យល់ច្រឡំស្មានថាជានារីពិតក៏មានផងដែរ។

ទំព័រហ្វេសប៊ុកថៃមួយ បានបង្ហាញពីការវិវឌ្ឍន៍ខ្លួន របស់តារាភេទទី៣ល្បីៗប៉ុន្មានដួង កាលនៅជាក្មេងប្រុសធម្មតា រហូតមកក្លាយជាស្រីស្អាត។ ហើយចំពោះរូបថតកាលពីមុនរបស់ពួកគេ បានធ្វើឲ្យអ្នកគាំទ្រសឹងតែមិនជឿថា ពួកគេអាចផ្លាស់ប្តូរសម្រស់ និងរូបរាងរបស់ខ្លួនខ្លាំងដល់ម្លឹង។

ក្នុងនោះដែរ តារាភេទទី៣ស្អាតៗ ដែលត្រូវបានគេដឹងថា ធ្លាប់ជាក្មេងប្រុសរូបអាក្រក់ កាលពីមុន មានដូចជា នាង Yoshi នាង Chalisa Fusaktrakul នាងNam Sirapatsorn នាងAlice Urassaya នាង Raynukar Panyakhumwong នាង R-Singsing Parattakorn នាង Pgy.Bunwong និងនាង Benz(ឈ្មោះក្នុងអ៊ិនស្តាក្រាម)៕

តោះមើលរូបថតរបស់តារាភេទទី៣ កាលពេលពួកគេនៅជាក្មេងប្រុសបន្តិចមើល ថាខុសគ្នានឹងបច្ចុប្បន្នកម្រិតណាដែរ៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ក៏មានតារាភេទទី៣ម្នាក់ផងដែរ ឈ្មោះ Nguyen Huong Giangមានសម្រស់ស្រស់ស្អាតយ៉ាងខ្លាំង មិនថាមុខមាត់ និងរូបរាង។

ភាគច្រើនអ្នកប្រហែលបានស្គាល់ហើយ ពីតារាភេទទី៣ប្រចាំប្រទេសថៃ នាង Nong Poy ជាតារាម្នាក់ ដែលមានសម្រស់ស្អាតខ្លាំង ហើយក៏មនុស្សស្រីជាច្រើននាក់ច្រណែនផងដែរ។ តែពេលថ្មីៗនេះវិញ Nong Poy ប្រហែលជាមានគូប្រជែងថ្មីម្នាក់ ដែលស្អាតមិនចាញ់នាងប៉ុន្មានផងដែរ។

យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា មានតារាភេទទី៣ម្នាក់ ឈ្មោះ Nguyen Huong Giang មកពីប្រទេសវៀតណាម ដែលមានរូបសម្រស់ស្អាត និងស៊ិចស៊ីថែមទៀត។

ចំពោះ Nguyen Huong Giang បានក្លាយជាតារាល្បី នៅពេលបង្ហាញខ្លួន នៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយហៅថា "Vietnam Idol" ដែលជាកម្មវិធីបង្ហាញទេពកោសល្យពិសេសដូចជា ការច្រៀង រាំ ជាដើម។

ដោយសារតែ រូបសម្រស់ស្រស់ស្អាត ដូចជាមនុស្សស្រីពិតៗ បានទាក់ទាញចិត្តមនុស្សជាច្រើន ចាប់អារម្មណ៍យ៉ាងឆាប់រហ័សតែម្តង។

នាពេលបច្ចុប្បន្ននេះ Hung Giang នៅតែបន្តច្រៀង និងសម្តែងក្នុងពិភពសិល្បៈ វៀតណាម និងថ្មីៗនេះត្រូវបានគេបោះឆ្នោត ឲ្យជាប់ជានារីភេទទី៣ស៊ិចស៊ីបំផុតទៀតផង៕

តោះមើលសម្រស់ តារាភេទទី៣ Nguyen Huong Giang ថាស្រស់ស្អាតយ៉ាងណា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload