រឿង​ “វិស្សមកាល​​មរណៈ” ម្ចាស់​ផលិតកម្ម​មិន​ខ្វល់​រឿង​ខាត

រឿង​ “វិស្សមកាល​​មរណៈ” របស់​ផលិតកម្ម​ចក្រវាឡ​ ពេជ្រ​ភាពយន្ត ​បាន​បើក​សម្ពោធ​ហើយ​កាល​ពី​ល្ងាច​មិញ បន្ទាប់​ពី​ចំណាយ​ការ​ផលិត​ជិត​១ឆ្នាំ​មក អ្នក​ស្រី ថុង ស៊ីវទៀង ចាងហ្វាង​ផលិតកម្ម បាន​លើក​ឡើង​ថា អ្នក​ស្រី​មិន​ខ្វល់​​រឿង​​ខាត ​​ឬ​ចំណេញ ​នៃ​ការផលិត​ខ្សែភាពយន្ត​នេះ​ឡើយ។

រឿង​ “វិស្សមកាល​​មរណៈ” ម្ចាស់​ផលិតកម្ម​មិន​ខ្វល់​រឿង​ខាត

មូលហេតុ​​មិន​​ខ្វល់​រឿង​ខាត​ប្រាប់​រាប់​ម៉ឺន​ដុល្លារ​​នេះ ក៏​ព្រោះ​តែ​គោលដៅ​សំខាន់​របស់​ផលិតកម្ម​លោក​ស្រី ​ងាក​មក​ផលិត​ខ្សែភាពយន្ត​ឡើង​វិញ​​បន្ទាប់​ពី​ផ្អាក​ជាង​១០ឆ្នាំ​​នេះ ចង់​ធ្វើ​ភាពយន្ត​ឲ្យ​បាន​ច្រើន ដើម្បី រួម​ចំណែក​​​លើក​ស្ទួយ​ភាពយន្ត​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ដូច​ប្រទេស​ជិត​ខាង។
 
ទន្ទឹម​នឹង​ការ​ចង់​រួម​ចំណែក​លើក​ស្ទួយ​ភាពយន្ត​ជាតិ អ្នក​ស្រី ថុង ស៊ីវទៀង ក៏​មាន​ជំនឿ​ជាក់​ខ្លាំង​ថា រឿង​ខាង​លើ នឹង​មាន​ទស្សនិកជន​គាំទ្រ​ច្រើន​ជាក់​ជា​មិន​ខាន ត្បិត​អី សាច់​រឿង​ល្អ តួ​សម្ដែង​ក៏​ល្បី ហើយ​អ្នក​ដឹក​នាំ​សម្ដែង ក៏​​សុទ្ធតែ​ជា​អ្នក​មាន​បទ​ពិសោធ​ផ្នែក​កុន​ច្រើន​ឆ្នាំ​ផង​ដែរ។

រឿង​ “វិស្សមកាល​​មរណៈ” ម្ចាស់​ផលិតកម្ម​មិន​ខ្វល់​រឿង​ខាត

រឿង “វិស្សមកាល​​មរណៈ” គឺ​ជា​ខ្សែភាពយន្ត​មួយ និយាយ​ពី​​ការ​ស្រាវ​ជ្រាវ​របស់​សិស្ស​មួយ​ក្រុម ដែល​បាន​ជួប​ឧបទ្ទវហេតុ​ជា​ច្រើន លើ​កិច្ចការ​ស្រាវជ្រាវ​របស់​ពួក​គេ ដោយ​នៅ​ក្នុង​នោះ មាន​ឈុត​ឆាក​គ្រប់​រសជាតិ រួម​មាន ស្នេហា សើច​សប្បាយ កម្សត់ និង​ភ័យរន្ធត់​ជា​ដើម។ ជា​មួយ​​គ្នា​នោះ ខ្សែភាពយន្ត​មួយ​នេះ ក៏​បាន​បញ្ចូល​ក្បាច់​គុន​ខ្មែរ​ជា​ច្រើន​​ប្រភេទ​ផង​ដែរ ដោយ​តារា​សម្ដែង​ទាំង​អស់ សុទ្ធតែ​មាន​​ឈុត​វ៉ៃ​ប្រហារ ជា​ច្រើន។ តារា​សម្ដែង​នៅ​ក្នុង​រឿង​នេះ មាន នី មុន្នីនាថ ​កញ្ញា យ៉ាដាវ អ្នក​នាង ឆ័យលី ដាឡែន  ថន លក្ខិណា  នាង​ខ្ញុង ចាន់​ តារាទី លោក ថៃ ប៊ុនាង លោក ហម ឈរ៉ា លោក សាយ សៀរ៉ា និង​សិល្បករ​សិល្បៈ​ការិនី ជា​ច្រើន​ទៀត។

មុន​ការ​ដាក់​បញ្ចាំង​រឿង​ខាង​លើ ក៏​ធ្លាប់​ទៅ​​ចូល​រួម​ក្នុង មហោស្រព​ភាពយន្ត​អន្តរជាតិ ទីក្រុង​ហុងកុង​លើក​ទី​២០ ហៅ​ថា Hong Kong International Filmart  ២០១៦ កាល​ណី​ពាក់​កណ្ដាល​ខែ មីនា ផង​ដែរ។
 
រឿង “វិស្សមកាល​​មរណៈ” ដែល​ចំណាយ​ការ​ផលិត​រហូត​ដល់​ទៅ​ជាង​៦ម៉ឺន​ដុល្លារ​នេះ នឹង​ចាក់​បញ្ចាំង​ចាប់​ពី​​​ថ្ងៃ​ទី ២៥ ខែ កក្កដា ឆ្នាំ ២០១៦ ​នេះ​តទៅ​​នៅ​តាម​រោងភាពយន្ត​ទំនើប​នានា ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត សៀមរាប៕
 
អត្ថបទ៖ ខុត សីហា