Gotze ​ថា​នឹង​ខំ​លេង​ឲ្យ​ខ្លាំង​ ប៉ូវ​សង​អ្នកគាំទ្រ​ Dortmund វិញ

ក្លឹប​ Borussia Dortmund ​​បាន​ប្រកាស​ចុះ​​កុង​ត្រា​នាំ​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Mario Gotze ​ពី​​ Bayern Munich វិញ​ ​ក្នុង​តម្លៃ​២២​លាន​ផោន​ (២៩,១២​លាន​ដុល្លារ) ​និង​ចុះ​កុងត្រា​៤​ឆ្នាំ ដល់​ឆ្នាំ​២០២០ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

 

Gotze ​ថា​នឹង​ខំ​លេង​ឲ្យ​ខ្លាំង​ ប៉ូវ​សង​អ្នកគាំទ្រ​ Dortmund វិញ

Mario Gotze ត្រឡប់​មក​ក្រុម​ Dortmund វិញ

 

ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ បាន​ចាក​ចេញ​ពី​ Dortmund ទៅ​ Bayern កាល​ឆ្នាំ​២០១៣ ​​តម្លៃ​៣២​លាន​ផោន​ ប៉ុន្តែ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​ រូប​គេ​គ្មាន​​ក្នុង​គម្រោង​របស់​អ្នកចាត់ការ​ថ្មី​ក្រុម​ជើង​ឯក​អាល្លឺម៉ង់​លោក​ Carlo Ancelotti ​ឡើយ ទោះ​សល់​កុងត្រា​​១​ឆ្នាំ​ទៀត​ក៏​ដោយ។

 

Gotze ​ថា​នឹង​ខំ​លេង​ឲ្យ​ខ្លាំង​ ប៉ូវ​សង​អ្នកគាំទ្រ​ Dortmund វិញ

Mario Gotze កាល​នៅ​ក្រុម​ Bayern Munich

 

ក្រោយ​វិល​ត្រឡប់​ទៅ​ក្លឹប​​ ដែល​ខ្លួន​ធ្លាប់​លេង​តាំង​ពី​តូច​វិញ Gotze បាន​បង្ហាញ​ពី​អារម្មណ៍​លើ​ Facebook ថា៖ “នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ (Dortmund)​…ខ្ញុំ​ចង់​​ព្យាយាម និង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ជឿ​ជាក់​ខ្ញុំ​ម្ដង​ទៀត។ ​ជា​ពិសេស សម្រាប់​អ្នក​ដែល​មិន​ទាន់​បើក​ចិត្ត​ទទួល​ខ្ញុំ​នៅ​ឡើយ។ ប៉ុន្តែ​គោល​បំណង​របស់​ខ្ញុំ​គឺ ចង់​លេង​បាល់​ឲ្យ​ល្អ​បំផុត​ម្ដង​ទៀត​ ​សម្រាប់​យើង​ទាំង​អស់​គ្នា សម្រាប់​ក្លឹប និង​សម្រាប់​អ្នកគាំទ្រ​​ក្រុម​ Dortmund ទាំង​អស់”។

 

Gotze ​ថា​នឹង​ខំ​លេង​ឲ្យ​ខ្លាំង​ ប៉ូវ​សង​អ្នកគាំទ្រ​ Dortmund វិញ

 

Gotze ​ថា​នឹង​ខំ​លេង​ឲ្យ​ខ្លាំង​ ប៉ូវ​សង​អ្នកគាំទ្រ​ Dortmund វិញ

 

Gotze ​ដែល​ជា​អ្នក​ស៊ុត​​១​គ្រាប់​ ឲ្យ​អាល្លឺម៉ង់​លើក​ពាន​ World Cup 2014 ​​បាន​​បង្ហាញ​ខ្លួន​តែ​១៤​ប្រកួត​ប៉ុណ្ណោះ​នៅ​ Bundesliga ​រដូវ​កាល​មុន​ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ Pep Guardiola។ ​នៅ​​ Bayern ៣​ឆ្នាំ​ រូប​គេ​បាន​ឈ្នះ​ពាន Bundesliga ​៣​ដង, DFB-Pokals ​២​ដង, UEFA Super Cup ​១​ដង និង​ FIFA Club World Cup ​១​ដង​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Dailymail