​គ្រូ​ U16 ​វៀតណាម ​សរសើរ​​សមត្ថភាព​​កីឡាករ​កម្ពុជា​​ ២​នាក់​មិន​​ដាច់​ពី​មាត់

លោក Dinh The Nam គ្រូ​បង្វឹក​ក្រុម​យុវជន​វៀតណាម ​បាន​​សរសើរ​​ពី​ទម្រង់​លេង​របស់​កីឡាករ​កម្ពុជា​​​២​នាក់​​គឺ ម៉ៅ ពិសិដ្ឋ និង​ ទៀត​ គឹម​ហេង ​​​ក្រោយ​​បញ្ចប់​ការ​ប្រកួត​​ដែល​ក្រុម​របស់​លោក​​​យក​ឈ្នះ​​យុវជន​កម្ពុជា ១-​០​ នៃ​ការ​ប្រកួត​ពាន​រង្វាន់ AFF Smart U-16 Championship 2016 ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​យប់​មិញ​នេះ។

 ​គ្រូ​ U16 ​វៀតណាម ​សរសើរ​​សមត្ថភាព​​កីឡាករ​កម្ពុជា​​ ២​នាក់​មិន​​ដាច់​ពី​មាត់ លោក Dinh The Nam 

 

​គ្រូ​បង្វឹក​មាន​សញ្ជាតិ​វៀតណាម​រួប​នេះ​ ​បាន​ឲ្យ​ដឹង​ថា លោក​មើល​ឃើញ​​​យុវជន​របស់​កម្ពុជា​ចំនួន​ពីរ​នាក់​ ដែល​យល់​ថា​ ពួក​គេ​មាន​សមត្ថភាព​​ខ្ពស់​ នឹង​​ពិត​ជា​ធ្វើ​បាន​ល្អ​​​​​​​កាល​ពី​យប់​មិញ​​នេះ។ ម្នាក់​ពាក់​លេខ១៤ ( ម៉ៅ ពិសិដ្ឋ) និង​ម្នាក់​ទៀត​ពាក់​លេខ ២៣ (ទៀត គឹម​ហេង)​ ​​ក្រៅ​ពី​កីឡាករ​ទាំង​ពីរ​នេះ គ្រប់​គ្នា​លើ​ទីលាន​ពិត​ជា​សហការ​គ្នា​បាន​ល្អ​ផង​ដែរ។

 

Dinh The Nam ​បន្ថែម​ថា កីឡាករ​ទាំង​ពីរ​នាក់​នេះ មាន​សមត្ថភាព​បោះបាល់​ឲ្យ​មិត្ត​រួម​ក្រុម និង​អូស​បាល់​បាន​ល្អ​។ ​អនាគត​​វិស័យ​បាល់ទាត់​នៅ​កម្ពុជា នឹង​ខ្លាំង​​​​ ដោយ​សារ​​ថ្នាល​យុវជន​ខ្លាំង និង​មាន​អ្នក​គាំទ្រ​​ពោរពេញ​ដោយ​​ចិត្ត​ស្រលាញ់​បាល់ទាត់​ដូច​នេះ។ ​ចំណែក​ជំនួប​​យុវជន​ថៃ ប្រសិន​បើ​​យុវជន​កម្ពុជា​​ចង់​​ឈ្នះ​​​ ដណ្ដើម​លេខ៣​បាន​ លុះ​ត្រា​តែ​​ប្រើ​វិធី​ការពារ​ដើម្បី​វាយ​បក។

 

ទៀត គឹម​ហេង​(លេខ ២៣) ជា​កីឡាករ​មាន​ដើម​កំណើត​មក​ខេត្ត​ព្រះសីហនុ​ និង​ជា​​​យុវជន​ជម្រើស​ជាតិ​កម្ពុជា​ ដែល​​​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​ជាតិ​បាទី​ខេត្ត​តាកែវ។ ចំណែក​​ ម៉ៅ ពិសិដ្ឋ (​ពាក់​លេខ ១៤ )​ជា​យុវជន​របស់​ក្លឹប​បាល់ទាត់​​ភ្នំពេញ​ក្រោន ដែល​ត្រូវ​បាន​លោក​ Inoue Kazunori ​កោះ​ហៅ​ឲ្យ​ចូល​ជម្រើស​ជាតិ។

 ​គ្រូ​ U16 ​វៀតណាម ​សរសើរ​​សមត្ថភាព​​កីឡាករ​កម្ពុជា​​ ២​នាក់​មិន​​ដាច់​ពី​មាត់ទៀត គឹម​ហេង

​គ្រូ​ U16 ​វៀតណាម ​សរសើរ​​សមត្ថភាព​​កីឡាករ​កម្ពុជា​​ ២​នាក់​មិន​​ដាច់​ពី​មាត់

ម៉ៅ ពិសិដ្ឋ (លេខ ១៤)

​គ្រូ​ U16 ​វៀតណាម ​សរសើរ​​សមត្ថភាព​​កីឡាករ​កម្ពុជា​​ ២​នាក់​មិន​​ដាច់​ពី​មាត់


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​