អ្នកវិទ្យាសាស្រ្តអាមេរិកព្រមាន​ហានិភ័យ​មហារីក​ស្បែក​ដោយសារ​ប្រើ Viagra

តាមរយៈការស្រាវជ្រាវថ្មីមួយរបស់ពួកអ្នកវិទ្យាសាស្ត្រអាមេរិក, បុរសៗដែលប្រើប្រាស់ថ្នាំ Viagra អាចកើនហានិភ័យរីកចម្រើនជំងឺមហារីកស្បែក ។

ការសន្និដ្ឋានត្រូវបានលើកឡើងក្រោយពេលពួកអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យញូវយ៉ក (អាមេរិក) ពិនិត្យមើលឯកសារជំងឺរបស់បុរសស៊ុយអែត ២០.០០០ នាក់ ក្នុងដំណាក់កាលពីឆ្នាំ២០០៦ ដល់ ២០១២ ។ ពួកគេរកឃើញថា បុរសធ្លាប់ប្រើ១ដូសថ្នាំព្យាបាលអសមត្ថភាពផ្លូវភេទ ដូចជា Aildenafil ឬ Viagra កើន ២១% ហានិភ័យមហារីកស្បែកប្រៀបនឹងអ្នកពុំទាន់ធ្លាប់ប្រើ ។

ប៉ុន្តែ ក្រុមស្រាវជ្រាវទទួលស្គាល់ថា គេមិនអាចបញ្ជាក់ពីទំនាក់ទំនងផ្ទាល់ណាមួយ រវាងថ្នាំនេះ ជាមួយនឹងជំងឺមហារីកស្បែក ។

តាមពួកអ្នកជំនាញការ គេប្រយ័ត្នប្រយែងជាពិសេសជាមួយនឹងរបកគំហើញរបស់ខ្លួន ព្រោះអត្រាមហារីកស្បែកមិនកើនឡើងពេលអ្នកជំងឺលេបថ្នាំ Viagra ច្រើនជាង ។ ក្នុងពេលធម្មតា ប្រសិនថ្នាំមានឥទ្ធិពលណានោះទៅដល់ការកើតជំងឺ, អត្រាកើតជំងឺនៅអ្នកប្រើថ្នាំជាមួយនឹងបរិមាណធំជាងហាក់ដូចកើនខ្ពស់ជាង ។

បណ្ឌិត Stacy Loeb, អ្នកដឹកនាំការស្រាវជ្រាវបកស្រាយថាៈ “លទ្ធផលរបស់ការស្រាវជ្រាវបង្ហាញថា ក្រុមបុរសប្រឈមមុខជាមួយហានិភ័យកើតជំងឺមហារីកកំណាចខ្ពស់ជាង រួមមានពួកអ្នកមានប្រាក់ចំណូល និងមូលដ្ឋានគ្រឹះអប់រំខ្ពស់ជាង, អ្នកមានគ្រប់លក្ខខណ្ឌហិរញ្ញវត្ថុ ដើម្បីទៅសំរាកលំហែកាយច្រើនជាង ក៏ដូចអាចទិញថ្នាំព្យាបាលអសមត្ថភាពផ្លូវភេទដែលមានតម្លៃយ៉ាងខ្ពស់” ៕


អ្នកវិទ្យាសាស្រ្តអាមេរិកព្រមាន​ហានិភ័យ​មហារីក​ស្បែក​ដោយសារ​ប្រើ Viagra

ពត៌មាន​ដ៏​រន្ធត់​! អ្នក​រាល់គ្នា​អាចមាន​ជាតិពុល ១៤ គ​.​ក្រ នៅក្នុង​ពោះវៀន​របស់​អ្នក​

អ្នកវិទ្យាសាស្រ្តអាមេរិកព្រមាន​ហានិភ័យ​មហារីក​ស្បែក​ដោយសារ​ប្រើ Viagra

ស្ត្រី​ម្នាក់​សម្រាល​បានកូន​ភ្លោះ​ ៤​ នាក់​ នៅ​ខេត្តព្រះវិហារ​