ស្រី​ស្រស់​ម្នាក់​ថតរូប​អាក្រាត​ក្នុង​ទឹក​បឹង ត្រូវ​តៃកុង​ឡាន​លួច​ថត និង​ទម្លាយ​នៅលើ​អន​ឡាញ​

“ផ្ទាំងទស្សនីយ៍ភាពដ៏ក្តៅៗភ្នែក” នៃរូបថតអាក្រាតកាយ បានកើតឡើងជាថ្មីម្តងទៀត នៅក្នុងទីក្រុងទេសចរណ៍ Dali ខេត្ត Yunnan ប្រទេសចិន ។

នៅក្នុងរូបថតទាំងនោះ, ស្រីស្រស់វ័យក្មេងសក់ខ្មៅរលោងម្នាក់ ត្រូវបានឃើញឈរកាច់រាងថតក្នុងស្ថានភាពរូបកាយអាក្រាតទាំងស្រុង នៅបឹង Erhai នៃទីក្រុង Dail និងអាក្រាតល្វែងលើឈរថតក្បែរដើមឈើដ៏ស្រស់ស្អាត ។ ហើយរូប១ក្នុងចំណោមនោះ ក៏បានបង្ហាញឲ្យឃើញអ្នកថតរូបប្រុសម្នាក់ ជាអ្នកថតឲ្យស្ត្រីរូបនោះផងដែរ ។

រូបថតទាំងនោះត្រូវបានគេយកទៅបង្ហោះចូលគេហទំព័រ Weibo និងបន្តរីករាលយ៉ាងលឿនពាសពេញបណ្តាញសង្គម ។

ស្ត្រីអាក្រាតក្នុងរូបថតទាំងនោះ បានប្រាប់អ្នកសារព័ត៌មានថា រឿងរ៉ាវទាំងស្រុងនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ។ នាងនិយាយថា រូបថតអាក្រាតទាំងនោះ គឺគម្រោងបុគ្គល និងសិល្បះផ្ទាល់ខ្លួននាងប៉ុណ្ណោះ ។ ពួកនាងបានទៅកាន់ឧស្យាននោះតាមបំណងរៀងរាល់ពេលព្រឹកព្រលឹម ដើម្បីកុំឲ្យរំខានដល់អ្នកស្រុក ។ មុនពេល “ជម្រុះ” សម្លៀកបំពាក់គ្មានសល់, ពួកនាងបានប្រាកដថា ដាច់ខាតគឺគ្មានអ្នកណាម្នាក់ក្រៅពីពួកនាង មានវត្តមាននៅក្នុងតំបន់នេះឡើយ ។

ទោះជាយ៉ាងណា អ្វីៗពុំដូចការគិត ដោយមាននរណាម្នាក់ស្ថិតនៅក្នុងតំបន់… នោះគឺតៃកុងឡានរបស់ពួកគេ ។ ហើយ គាត់បានលួចថតរូបនាងមួយចំនួន និងបន្ទាប់មក គាត់បានបង្ហោះរូបថតទាំងនោះចូលអ៊ីនធើរណេតតែម្តង ។

ជាការប្រសើរណាស់, សង្ឃឹមថា នេះជាមេរៀនមួយនៃជីវិត ៕


Related Posts