កីឡាករ​រូប​នេះ​សម្រេច​ចិត្ត​វេច​បង្វឹក​ត្រលប់​ទៅ​ក្លឹប​ចាស់​របស់​ខ្លួន​ទោះ​ជា​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ក៏​ដោយ​

ខ្សែបម្រើប្រយុទ្ធដែលជាវីបុរសស៊ុតបញ្ចូលទីវគ្គផ្ដាច់ព្រ័ត្រ World Cup 2014 ជួយអាល្លឺម៉ង់ក្លាយជាជើងឯកគឺកីឡាករ Mario Gotze បានសម្រេចចាកចេញពីក្លឹប Bayern Munich ត្រលប់ទៅកាន់ក្លឹបចាស់របស់ខ្លួនគឺ Borrussia Dortmund វិញហើយ ។

ដោយក្លឹប Borrussia Dortmund បានចំណាយប្រាក់ប្រមាណជា២២លានផោនដើម្បីនាំគេពី Bayern Munich ដោយគេសម្រេចចុះកុងត្រារយៈពេល៤ឆ្នាំ តែយ៉ាងណាមានអ្នកគាំទ្ររបស់ក្លឹបមួយចំនួនសម្ដែងអារម្មណ៍មិនសប្បាយចិត្តនឹងការត្រលប់វិញនេះព្រោះកាលពីឆ្នាំ២០១៣អ្នកគាំទ្រជាច្រើនបានព្យាយាមសំណូមពរឲ្យគេស្នាក់នៅបន្តក្នុងតែគេបែរជាសម្រេចចិត្តជ្រើសទៅ Bayern Munich វិញ ។

យ៉ាងណា Gotze បានថ្លែងពាក្យសូមទោសមួយចំនួននៅគេហទំព័រផ្លូវការរបស់ក្លឹប « ពេលដែលខ្ញុំសម្រេចចិត្តចាកចេញពី BVB ទៅ Bayern ខ្ញុំបានសាងកំហុសដ៏ធំមួយ ។ ខ្ញុំដឹងថាអ្នកគាំទ្រមួយចំនួនខកចិត្តយ៉ាងខ្លាំងជាមួយខ្ញុំ » ។

Gotze បន្តថា « តែយ៉ាងណានៅពេលនេះខ្ញុំបានត្រលប់ទៅវិញដើម្បីលុបលាងកំហុស ខ្ញុំនឹងព្យាយាមលេងឲ្យបានល្អបំផុតដើម្បីក្លឹបទាំងមូលក៏ដូចជាអ្នកគាំទ្រទាំងអស់គ្នាផងដែរ » ។

គួររំលឹកថាអំឡុងស្នាក់នៅរយៈពេល៤ឆ្នាំជាមួយ Dortmund ក្នុងការបង្ហាញខ្លួនចំនួន១០៦ប្រកួតគេបានស៊ុតបញ្ចូលទីចំនួន៣១គ្រាប់ហើយបានជួយ  Dortmund ឈ្នះពានរង្វាន់ចំនួន២ផងដែរ ដោយឡែកពេលរូបគេផ្លាស់ទៅ Bayern Munich ២រដូវកាលដំបូងក៏ជោគជ័យផងដែរ តែកាលពីរដូវកាលមុននេះគេបានបង្ហាញខ្លួនត្រឹម២១ប្រកួតប៉ុណ្ណោះនឹងស៊ុតបាន៦គ្រាប់ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​រូប​នេះ​សម្រេច​ចិត្ត​វេច​បង្វឹក​ត្រលប់​ទៅ​ក្លឹប​ចាស់​របស់​ខ្លួន​ទោះ​ជា​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ក៏​ដោយ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:កីឡា
Tags: