ព្រះកាយ​ច័ន្ទ នឹង​រាំ​របាំ​ខ្មែរ​នៅ​អូស្ត្រាលី​

6 Videos


ព្រះកាយច័ន្ទ បានទៅដល់ប្រទេសអូស្ត្រាលីតាមពេលវេលា ដែលបានកំណត់ ហើយនៅថ្ងៃទី ២៣ ខែកក្កដា នេះ នាងនឹងចេញសម្តែងរួមជាមួយមិត្តភក្តិជាច្រើន អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ព្រះកាយច័ន្ទ គ្រោងនឹងរាំរបាំខ្មែរចំនួន ២ ដើម្បីបង្ហាញប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ បានទស្សនាកម្សាន្ត ។

ព្រះកាយ​ច័ន្ទ នឹង​រាំ​របាំ​ខ្មែរ​នៅ​អូស្ត្រាលី​

P9

ព្រះកាយ​ច័ន្ទ នឹង​រាំ​របាំ​ខ្មែរ​នៅ​អូស្ត្រាលី​

ព្រះកាយច័ន្ទ បានឲ្យដឹងថា ក្រៅពីច្រៀង និង សម្តែងនៅក្នុងបទចម្រៀង នាងគ្រោងនឹងរាំរបាំជូនពរ និង រាំរបាំអប្សរា ដើម្បីបង្ហាញបងប្អូនខ្មែរទស្សនា ពីព្រោះកន្លងមកពុំសូវមានសិល្បករ សិល្បការីនីណា ចាប់អារម្មណ៍យករបាំខ្មែរទៅសម្តែងឡើយ ។

ព្រះកាយ​ច័ន្ទ នឹង​រាំ​របាំ​ខ្មែរ​នៅ​អូស្ត្រាលី​

ព្រះកាយច័ន្ទ សង្ឃឹមថា របាំដែលនាងគ្រោងនឹងបង្ហាញជូនបងប្អូនខ្មែរទស្សនា នៅប្រទេសអូស្ត្រាលីនោះ នឹងទទួលបានការចាប់អារម្មណ៍ជាក់ជាមិនខាន ។ ព្រះកាយច័ន្ទ មានជំនាញខាងរបាំស្រាប់ ដូច្នេះការសម្តែងនេះ មិនមានការលំបាកអ្វីសម្រាប់នាងឡើយ ។ ទោះបីជាពេលនេះ ព្រះកាយច័ន្ទ បានទៅដល់ទឹកដីអូស្ត្រាលីក្តី តែអារម្មណ៍របស់នាង នៅតែភិតភ័យ ជាពិសេសនាងខ្លាចជំងឺរើឡើង ពុំមានអ្នកមើលថែ ។

ព្រះកាយ​ច័ន្ទ នឹង​រាំ​របាំ​ខ្មែរ​នៅ​អូស្ត្រាលី​

រាល់ពេលចេញទៅសម្តែងនៅក្រៅម្តងៗនាងត្រូវ ស្ពាយថ្នាំតាមខ្លួនជានិច្ច ដើម្បីការពារ ។ តាមគម្រោង ព្រះកាយច័ន្ទ សំដែងនៅអូស្ត្រាលីរយៈពេលមួយខែ រួមជាមួយសិល្បករ សិល្បការីនីមួយចំនួនទៀតដូចជាលោក មាស សាលី និងកញ្ញា ទៀង មុំសុធាវី ជាដើម…៕ អាលីណា

ព្រះកាយ​ច័ន្ទ នឹង​រាំ​របាំ​ខ្មែរ​នៅ​អូស្ត្រាលី​