ជនជាតិភាគតិចឥណ្ឌូណេស៊ីបោះមាន់ និងពពែទាំងរស់ចូលរណ្ដៅភ្នំភ្លើង ព្រោះជំនឿ

ប្រជាជនឥណ្ឌូណេស៊ីរាប់រយនាក់ ដែលត្រូវគេស្គាល់ថាជាជនជាតិភាគតិច Tengger Hindus បានប្រារព្ធពិធីបុណ្យសាសនាប្រចាំឆ្នាំ Yadnya Kasada Festival។
ជនជាតិភាគតិចឥណ្ឌូណេស៊ីបោះមាន់ និងពពែទាំងរស់ចូលរណ្ដៅភ្នំភ្លើង ព្រោះជំនឿ

ពួកគេបានដើរសំដៅទៅកាន់មាត់រណ្ដៅភ្នំភ្លើង Mount Bromo ក្នុងទីក្រុង Probolinggo ខេត្ត East Java ដើម្បីបង្ហាញការដឹងគុណដល់ព្រះជាម្ចាស់ ដែលបានធ្វើឲ្យដំណាំកសិផលទទួលបានទិន្នផលល្អ និងសុខសប្បាយពេញមួយឆ្នាំ។

ជនជាតិភាគតិច Tengger Hindus បានប្រារព្ធពិធីបុណ្យនេះឡើង ចាប់តាំងដើមសតវត្សទី ១៥មកម្ល៉េះ ដោយបោះសំណែន មានដូចជាបន្លែ ផ្លែឈើ ក្រដាសប្រាក់ មាន់ ពពែទាំងរស់ និងរបស់មានតម្លៃផ្សេងទៀត ក្នុងអំឡុងពិធីបុណ្យរយៈពេលមួយខែ។ ភ្នំភ្លើងសកម្មនេះមានកម្ពស់ ២ ៣២៩ម៉ែត្រ។
ដើមហេតុនៃការប្រារព្ធពិធីនេះឡើង តាមរឿងដំណាលថា មានម្ចាស់ក្សត្រីមួយអង្គព្រះនាម Roro Anteng រួមនឹងស្វាមី Joko Seger បានមកបួងសួងសុំឲ្យព្រះជួយពួកគេ មានកូន។ អ្នកទាំងពីរបានរៀបការជាមួយគ្នាយូរហើយ តែពុំមានកូនសោះ ក្រោយអធិដ្ឋានរួច ព្រះបានប្រទានកូនចំនួន ២៤នាក់ ហើយកូនទី ២៥ ត្រូវបោះចូលរណ្ដៅភ្នំភ្លើងជាការបូជាជូនព្រះវិញ។

ជំនឿនេះកាន់តែយូរទៅៗ ពួកគេសម្រេចលែងបោះមនុស្ស តែប្ដូរមកសត្វ និងបន្លែផ្លែឈើវិញ ដើម្បីបំពេញបំណងព្រះ Hyang Widi Wasa និង Mahadeva លើភ្នំភ្លើងនេះ៕

ប្រែសម្រួល៖ sabay (ឡេង ភារុណ)

ប្រភព៖ Dailymail

  • ជនជាតិភាគតិចឥណ្ឌូណេស៊ីបោះមាន់ និងពពែទាំងរស់ចូលរណ្ដៅភ្នំភ្លើង ព្រោះជំនឿ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:កំសាន្ត
Tags: