ចេញបិទ​ ចូលបិទរាល់ថ្ងៃ ​ត្រូវបែកខ្ចាយមុននេះ!

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​​ដឹង​ថា មានការ​ចុះ​បង្ក្រាប​បន្ទាន់​​មួយ​របស់​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​លួច​ថតចម្លង​​ស៊ី​ឌី និង​វី​ស៊ី​ឌីខុសច្បាប់​ចំនួន​២​កន្លែង នា​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក​​ថ្ងៃ​ទី​២២ កក្កដា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​​​​បុរី​សន្តិភាព​​២ ក្នុងភូមិ​ត្រពាំង​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជំហាន​ដំបូង សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​​ម្ចាស់​​ខាងលើទេ គ្រាន់តែ​ដឹង​ថា ២ទីតាំង​នោះ​ជាម្ចាស់​តែមួយ​ និង​បាន​ដក​ហូត​វត្ថុ​តាង ​មាន​​ចំនួន​ថតចម្លង​សរុប​ចំនួន​២៣​គ្រឿង​, ម៉ាស៊ីន​ព្រី​ន រួម​ជាមួយ​បន្ទះ​ស៊ី​ឌី និង​វី​ស៊ី​ឌីជា​ច្រើន​សន្ធឹកសន្ធាប់ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ចុះ​ប្រមូល ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។