សម្ភាស​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ទាក់ទង​នឹង​ឃាតកម្ម​លើ​លោក កែម ឡី

ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ដែល​តែង​រិះគន់​អំពើ​ពុករលួយ និង​អំពើ​អសកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា នោះ ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​រាជធានី​ភ្នំពេញ។

មរណភាព​របស់​លោក កែម ឡី បណ្ដាល​អោយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក សំដែង​ការ​ខឹងសម្បា សោកសង្រេង សោកស្ដាយ​ថា​បាន​បាត់បង់​មនុស្ស​កម្រ​រក​បាន។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ស៊ិម វិបុល ដែល​គាំទ្រ​អោយ​មាន​ក្រុម​ស៊ើប​អង្កេត​អន្តរជាតិ​ឯករាជ្យ​មួយ ចុះ​ស្រាវជ្រាវ​ផ្ទាល់​លើ​ឃាតកម្ម​គិត​ទុក​ជាមុន៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។