អ.ស.ប ចាប់ផ្តើមជ្រើសរើសអគ្គលេខាធិការថ្មី ជំនួសលោកបាន គីមូន នៅខែមករា ឆ្នាំ២០១៧

អាណត្តិអគ្គលេខាធិការរបស់លោកបាន គីមូន នឹងត្រូវបញ្ចប់នៅខែមករា ឆ្នាំ២០១៧ ខាងមុខ ហើយពេលនេះមន្ត្រីសំខាន់ៗរបស់ អង្គការសហប្រហាជាជាតិ បានចាប់ផ្តើមដំណាក់កាលជ្រើសរើសបុគ្គលដែលជំនួសលោក ។

កាលពីថ្ងៃទី២១ ខែកក្កដា អគ្គរដ្ឋទូតរបស់១៥ប្រទេស នៅក្នុងក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំជាសម្ងាត់មួយដើម្បីជ្រើសរើសអគ្គលេខាធិការ អង្គការសហប្រជាជាតិ ។

អ.ស.ប ចាប់ផ្តើមជ្រើសរើសអគ្គលេខាធិការថ្មី ជំនួសលោកបាន គីមូន នៅខែមករា ឆ្នាំ២០១៧

សន្លឹកឆ្នោតមាន៣ប្រភេទ «លើកទឹកចិត្ត» «មិនលើកទឹកចិត្ត»និង«គ្មានយោបល់»។ លទ្ធផលបោះឆ្នោតដំបូងមិនត្រូវបានប្រកាសជាសាធារណៈ ដោយបានផ្តល់ ព័ត៌មានទៅឲ្យរដ្ឋាភិបាលប្រទេសទាំងនោះវិញ នៅប្រទេសណាដែលឡើង ជំនួសតំណែងលោកបាន គីមួន នៅខែមករា ឆ្នាំ២០១៧ ។

តាមអ្នកសារព័ត៌មាន TTXVN របស់រដ្ឋវៀតណាម ប្រចាំនៅអ ស ប បានឲ្យដឹងថា តាមប្រភពព័ត៌មានការបរទេសបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រី ព័រទុយហ្គាលលោកAntonio Guteresគឺជាបេក្ខភាព ទទួលបានសម្លេងគាំទ្រ«លើកទឹកចិត្ត»ខ្ពស់បំផុត ។ បន្ទាប់មកគឺអតីតប្រធានាធិបតីស្លូវ៉ានៀ លោកDanilo Turk ។

មានបេក្ខភាព៣រូបឈរលំដាប់ទី៣គឺ អគ្គលេខាធិការអង្គការអបរំ វិទ្យាសាស្ត្រ និងវិប្បធម៌ (UNESCO)ដែលជាអតីតរដ្ឋមន្ត្រីការបរទេសប៊ុលហ្គារីលោកស្រីIrina Bokova។អតីតរដ្ឋមន្ត្រីការបរទេសសឺបៀលោកVukJeremicនិង អតីតរដ្ឋមន្ត្រីការបរទេសម៉ាសេដូនៀលោកSrgianKerim។

លោកស្រីBokovaទទួលបានសម្លេងលើកទឹកចិត្ត ៩សម្លេង ជាសម្លេងខ្ពស់បំផុតក្នុងចំណោម បេក្ខភាពជាស្ត្រី ដែលមានដូចជា អតីតនាយករដ្ឋមន្ត្រី ញ៉ូវហ្សឺឡែន លោកស្រីHelen Clark និងអតីតរដ្ឋមន្ត្រីការបរទេសអាហ្សងទីនលោកស្រីsusannaMalcorra។

លោកAntonio Guteres ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីព័រទុយហ្គាលចាប់ពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០០២ ហើយកាន់តំណែងជាឧត្តមស្នងការ អសប ទទួលបន្ទុកជនភៀខ្លួនកាលពីចុងឆ្នាំកន្លងមក ទទួលសម្លេង លើកទឹកចិត្តដល់ទៅ១២សម្លេងខ្ពស់ខំផុត ។

តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងត្រូវផ្លាស់ប្តូរនៅខែមករា ឆ្នាំ២០១៧ ក្រោយពេលលោកបាន គីមូន បានបញ្ចប់អាណត្តិរបស់ខ្លួន ក្រោយរយៈពេលពីរអាណាត្តិដែលកាន់តំណែងដ៏សំខាន់នេះ ។

ការផ្លាស់ប្តូរអគ្គលេខាធិការថ្មីគឺចំពេលដែលអាមេរិកត្រូវផ្លាស់ប្តូរមេដឹកនាំផងដែរ ប្រធានាធិបតីអាមេរិក ក៏នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីនៅខែមករា ឆ្នាំ២០១៧ បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ ៕
អ.ស.ប ចាប់ផ្តើមជ្រើសរើសអគ្គលេខាធិការថ្មី ជំនួសលោកបាន គីមូន នៅខែមករា ឆ្នាំ២០១៧

អ.ស.ប ចាប់ផ្តើមជ្រើសរើសអគ្គលេខាធិការថ្មី ជំនួសលោកបាន គីមូន នៅខែមករា ឆ្នាំ២០១៧

 

ប្រភព៖ Nokorwatnews

  • អ.ស.ប ចាប់ផ្តើមជ្រើសរើសអគ្គលេខាធិការថ្មី ជំនួសលោកបាន គីមូន នៅខែមករា ឆ្នាំ២០១៧已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:ជីវិតនិងសង្គម
Tags: