កំពុងតែលក់មីឆា ទាស់សម្តីគ្នាបី្តខឹងដុតរទេះចោលខានលក់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមានរទេះលក់ប្រហិតនិងមីឆាមួយបានឆេះសន្ធោរសន្ធៅព្រមទាំងផ្ទុះធុងហ្គាស់លឺសូដូចគ្រាប់បែក ខណៈដែលប្តីប្រពន្ធ២នាក់ បានឈ្លោះប្រកែកគ្នារហូតដល់ប្តីខឹងពេកក៏ដុតរទះមីឆានោះចោល ធ្វើឲ្យអ្នកមកហូបនិងអ្នកមកអង្គុយលេងក្បែរនោះនាំគ្នារត់ចែកជើងសព្រាត ប៉ុន្តែសំណាងមិនមានអ្នករងរបួស ។

កំពុងតែលក់មីឆា ទាស់សម្តីគ្នាបី្តខឹងដុតរទេះចោលខានលក់

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០០និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខកំពង់ដរអរិយ្យក្សត្រ ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ២នាក់ប្តីប្រពន្ធនោះតែងតែមកលក់ប្រហិត លតឆា មីឆា នៅទីតាំងខាងលើនេះជារៀងរាល់យប់ ហើយមិនដែលឃើញមានបញ្ហាអ្វីនោះទេ ស្រាប់តែនៅយប់កើតហេតុនោះ បុរសជាប្ដីបានទាស់ពាក្យសម្ដីជាមួយប្រពន្ធយ៉ាងខ្លាំងៗរហូតដល់ប្រជាពលរដ្ឋផ្អើលដែលធ្វើំណើរតាមផ្លូវនាំគ្នាឈរមើល ពួកគាត់ជេរគ្នាទៅវិញទៅ រហូតដល់បុរសជាប្ដីប្រកែតមិនឈ្នះប្រពន្ធ ក៏គំរាមប្រពន្ធ ថានិងដុះរទេះលក់មីឆានេះចោលតែដោយ ប្រពន្ធមិនស្ដាប់នៅប្រកែតខ្លាំងឡើងៗ ធ្វើឲ្យបុរសជាប្ដីក៏ដើរមកដុតរទេះមីឆានោះ បង្កឲ្យប្រជាពលរដ្ឋដែលកំពុងអង្គុយកំសាន្ដលេងនៅកន្លែងកើតហេតុ នាំគ្នារត់បាត់ជើងស ព្រាត ព្រោះនៅលើរទេះនោះមាន ធុងហ្គាស់ធំមួយ នៅលើនោះ ហើយពុំមានប្រជាពលរដ្ឋណាម្នាក់ហ៊ានចូលទៅជួយពន្លត់អគ្គីភ័យនោះទេ ព្រោះខ្លាចធុងហ្គាស់នោះផ្ទុះបង្ករគ្រោះថ្នាក់ ដល់ខ្លួនផងដែរ ។

ប្រភពដដែល បានបន្តទៀតថា ពេលភ្លើងកំពុងឆាប់ឆេះនោះ គេឃើញបុរសម្នាក់ បានយកបំពង់ពន្លត់អគី្គភ័យចូលទៅបាញ់ ពន្លត់ តែបានត្រឹមតែធ្វើឲ្យភ្លើង នោះបានស្ងប់បន្តិច ភ្លើងនៅតែបន្តឆាបឆេះធុងហ្គាស់កាន់តែខ្លាំងៗឡើងចេញអណ្ដាតភ្លើងកាន់តែសន្ធោរសន្ធៅរហូតឆេះអស់សល់តែគ្រោងឆ្អឹង ហើយក្នុងហេតុការណ៍នោះដែល គេមិនឃើញមានរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ បាញ់ពន្លត់នោះទេ ។

ក្រោយកើតហេតុប្តីប្រពន្ធ២នាក់នោះ ក្រោយដុតរទេះមីឆាឆេះអស់ហើយ ក៏បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ព្រោះខ្លាចសមត្ថកិច្ចមូលដ្ឋានមកទាន់ផងដែរ ៕ស ដារ៉ា
កំពុងតែលក់មីឆា ទាស់សម្តីគ្នាបី្តខឹងដុតរទេះចោលខានលក់

កំពុងតែលក់មីឆា ទាស់សម្តីគ្នាបី្តខឹងដុតរទេះចោលខានលក់

កំពុងតែលក់មីឆា ទាស់សម្តីគ្នាបី្តខឹងដុតរទេះចោលខានលក់

កំពុងតែលក់មីឆា ទាស់សម្តីគ្នាបី្តខឹងដុតរទេះចោលខានលក់
ប្រភព៖ Nokorwatnews

  • កំពុងតែលក់មីឆា ទាស់សម្តីគ្នាបី្តខឹងដុតរទេះចោលខានលក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:ជីវិតនិងសង្គម
Tags: