ម្តាយទម្ងន់៣០០គីឡូក្រាមបង្កើតបានកូនទម្ងន់១៨,១៦គីឡូក្រាម

ក្រុមគ្រូពេទ្យរហូតដល់ទៅ១៣នាក់បាន ជួយក្នុងការបង្កើតកូនដ៏អស្ចារ្យមួយដល់ស្ត្រីដែលមានទម្ងន់រហូតដល់ទៅ៣០០ គីឡូក្រាម។ នេះជាការបង្កើតកូនដោយមាន គ្រូពេទ្យចូលរួមច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី។

ម្តាយទម្ងន់៣០០គីឡូក្រាមបង្កើតបានកូនទម្ងន់១៨,១៦គីឡូក្រាម

ក្រុមគ្រូពេទ្យទាំងអស់នោះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលទារកកើតចេញពីឧទរម្តាយដ៏ធំក៏មានមាឌធំជាង ទារកដទៃទៀតជាច្រើនដង។ ជាធម្មតាទា រកកើតមកមានទម្ងន់មធ្យមពី២,៥គីឡូក្រាម ដល់៤,៥គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែទារកដែល កើតចេញពីពោះម្តាយទម្ងន់៣០០គីឡូ ក្រាមគឺមានទម្ងន់រហូតដល់ទៅ១៨,១៦ គីឡូក្រាម។ គ្រូពេទ្យស្ត្រីមាឌតូចមិនអាចបី ទារកនោះរួចឡើយ ព្រោះគ្រាន់តែទម្ងន់ទារកកើតមកស្មើនឹងទារកដទៃទៀត៦នាក់។

ចំណុចសំខាន់គឺការសម្រាលកូនដោយ ជោគជ័យ បើទោះបីមនុស្សគ្រប់រូបមានភាព ភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវទម្ងន់របស់ទារក នោះក៏ដោយ។ ស្ត្រីជាម្តាយមិនមានបញ្ហាអ្វីឡើយក្រោយការសម្រាលកូន។ នេះគឺជាប្រវត្តិសាស្ត្រមួយរបស់ប្រទេសអូស្ត្រាលីក៏ដូចជាស្ត្រីដែលមានទម្ងន់ធ្ងន់បំផុតលើពិភពលោក។

អ្វីដែលជាផលលំបាកនាពេលនេះគឺការ មើលថែទារកនោះដោយសារតែមានទម្ងន់ធ្ងន់ពិបាក់ក្នុងការបីចុះឡើងងូតទឹកជាដើម ៕ ម៉ែវ សាធី
ម្តាយទម្ងន់៣០០គីឡូក្រាមបង្កើតបានកូនទម្ងន់១៨,១៦គីឡូក្រាម

ប្រភព៖ Nokorwatnews

  • ម្តាយទម្ងន់៣០០គីឡូក្រាមបង្កើតបានកូនទម្ងន់១៨,១៦គីឡូក្រាម已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:ជីវិតនិងសង្គម
Tags: