មាស សុខសោភា នឹង​អង្រួន​ឆាក Super Sunday Concert នៅ PNN ថ្ងៃ​អាទិត្យ​នេះ

ថ្ងៃ​អាទិត្យ ទី​២៤ កក្កដា នេះ កម្មវិធី​ប្រគំ​តន្ត្រី​ស៊ូភើ​សាន់ដេ (Super Sunday Concert) របស់​ភីអិនអិន​នឹង​មាន​ការ​ចូលរួម​ដោយ​កំពូល​តារា​ចម្រៀង​មាស សុខ​សោភា មក​ពី​ផលិតកម្ម​ថោន។

 

សប្តាហ៍​នេះ ទូរ​ទស្សនិកជន នឹង​បាន​ជួប​ជាមួយ​នឹង​តារា​ចម្រៀង​ល្បី​ប្រចាំ​កម្ពុជា គឺ​កញ្ញា មាស សុខ​សោភា ដោយ​កញ្ញា​នឹង​បក​ស្រាយ​ផ្ទាល់​នូវ​បទ​ចម្រៀង​ថ្មីៗ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ពី​មហា​ជន។ មិន​តែ​ប៉ុណ្ណោះ កញ្ញា​ក៏​នឹង​មក​សម្ដែង​ក្បាច់​រាំ​ដ៏​រស់​រវើក​អង្រួន​ឆាក​ប្រគំ​តន្ត្រី នៅ​ស្ទូឌីយោ​ព្រែក​ព្នៅ​របស់​ភីអិនអិន។

 

មាស សុខសោភា នឹង​អង្រួន​ឆាក Super Sunday Concert នៅ PNN ថ្ងៃ​អាទិត្យ​នេះ

 

មាស សុខ​សោភា ជា​តារា​ចម្រៀង​មួយ​រូប​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ជា​យូរ​ឆ្នាំ​មក​ហើយ​នៅ​កម្ពុជា។ បទ​ចម្រៀង​ថ្មី​ល្បីៗ​របស់​កញ្ញា​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​មាន ដូចជា លើ​លោក​នេះ​ខ្ញុំ​ស្រឡាញ់​ម៉ាក់​របស់​ខ្ញុំ​ជាង​គេ, មនុស្ស​ឯកា​ម្នាក់​នេះ​រស់​បាន​មួយ​ថ្ងៃ​ទៀត​ហើយ​, ទឹក​ភ្នែក​១០០​គីឡូ, និង​បទ​សុំ​ទោស​ពួកម៉ាក ជាដើម។

 

ព្រម​ជាមួយ​គ្នា​នេះ​ដែរ Super Sunday Concert ក៏​នឹង​មាន​វត្តមាន លោក ប៊ុត សីហា មក​ពី​ផលិតកម្ម We Production កញ្ញា ច័ន្ទ ម៉ាលីស និង​លោក សុគន្ធ ដេវីដ។ អ្វី​ដែល​រឹតតែ​ពិសេស​ទៀត​នោះ​អ្នក​កំប្លែង​ជើង​ចាស់​ ២ រូប គឺ​យាយ​យ៉យ និង​យាយ​អឿន ក៏​នឹង​ចូលរួម​សម្ដែង​ឈុត​ឆាក​កំប្លែង​ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីករាយ​នា​ចុង​សប្ដាហ៍​នេះ​ផង​ដែរ។

 

កម្មវិធី​ប្រគំ​តន្ត្រី​ស៊ូភើ​សាន់ដេ ដំណើរ​ការ​អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ ដោយ​មាន​ការ​ចូលរួម​ពី​កំពូល​តារា​ចម្រៀង​ល្បីៗ ក្នុង​នោះ​រួមមាន អ្នកនាង ពេជ្រ សោភា លោក នី រតនា កញ្ញា ទេព បូព្រឹក្ស លោក សុគន្ធ ថេរ៉ាយុ អ្នកនាង លី អ៊ីវ៉ាធីណា រួម​នឹង​តារា​ចម្រៀង​ល្បីៗ​មួយ​ចំនួន​ទៀត។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​ការ​សម្ដែង​កំប្លែង​នៅ​ចុង​ម៉ោង​នៃ​កម្មវិធី​ផង​ដែរ ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីក​រាយ​ជូន​ទៅ​ដល់​ទូរ​ទស្សនិកជន​ដែល​ចូលរួម​ទស្សនា​ផ្ទាល់ និង​នៅ​តាម​គេហដ្ឋាន។

 

តន្ត្រី​ស៊ូភើ​សាន់ដេ មាន​ផ្សាយ​ផ្ទាល់​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង ៩ យប់ លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន។ អ្នក​ក៏​អាច​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់ និង​សេរី នៅ​ស្ទូឌីយោ​របស់​ភីអិនអិន​ក្នុង​សង្កាត់​ព្រែកព្នៅ។

 

PNN ជា​ស្ថានីយ​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត ដែល​បាន​វិនិយោគ​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​គោលដៅ​ផ្តល់​នូវ​ការ​កម្សាន្ត​គ្រប់​ទីកន្លែង​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា៕

 

អត្ថបទ៖ ពាណិជ្ជកម្ម