Barca ប្រជែង​ឈ្នះ​ Real ទិញ​បាន​ខ្សែ​បម្រើ​ព័រទុយហ្គាល់

ក្លឹប​ FC Barcelona បាន​ប្រជែង​ឈ្នះ​ Real Madrid ចុះ​កុងត្រា​នាំ​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Andre Gomes ​ពី​ក្លឹប​ Valencia ​បាន​ហើយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

 

Barca ប្រជែង​ឈ្នះ​ Real ទិញ​បាន​ខ្សែ​បម្រើ​ព័រទុយហ្គាល់

Andre Gomes ខ្សែ​បម្រើ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​

 

BBC បាន​ឲ្យ​ដឹង​ថា ខ្សែ​បម្រើ​ប្រយុទ្ធ​​វ័យ​២២​ឆ្នាំ​​រូប​នេះ​ ​នឹង​ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​ ក្នុង​​តម្លៃ​ខ្លួន​ ៤៥,៨​លាន​ផោន​ (៦០,៥៧​លាន​ដុល្លារ)។ អតីត​កីឡាករ​ក្រុម​ Benfica ​រូប​នេះ​ លេង​ឲ្យ​ Valencia ​បាន​៧៧​ប្រកួត​ ក្នុង​រយៈពេល​២​រដូវ​កាល​ និង​ស៊ុត​បាន​៩​គ្រាប់ ខណៈ​ដែល​​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​ Real Madrid ​ក៏​ចង់​បាន​រូប​គេ​ខ្លាំង​ផង​ដែរ។

 

Barca ប្រជែង​ឈ្នះ​ Real ទិញ​បាន​ខ្សែ​បម្រើ​ព័រទុយហ្គាល់

 

Gomes ​​ជា​សមាជិក​ម្នាក់​ដ៏​សំខាន់​ម្នាក់ ដែល​ជួយ​ឲ្យ​ព័រទុយហ្គាល់ លើក​ពាន​នៅ​ Euro 2016 ហើយ​​កីឡាករ​រូប​នេះ​ នឹង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៤​​របស់​ក្រុម​ Barca បន្ទាប់​ពី​ Denis Suarez,Samuel Umtiti និង​ Lucas Digne៕

 

Barca ប្រជែង​ឈ្នះ​ Real ទិញ​បាន​ខ្សែ​បម្រើ​ព័រទុយហ្គាល់

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SPORT