ខ្សែ​បម្រើ​ដែល​ Real Madrid ចង់​បាន​រូប​នេះ​ត្រូវ​ Barcelona ទិញ​បាន​ហើយ​

មួយរយៈមុនក្លឹប Real Madrid ត្រូវគេដឹងថាបានធ្វើការដេញថ្លៃទៅលើខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់មួយរូបរបស់ក្លឹប Valencia គឺកីឡាករ Andre Gomes ដោយរំពឹងថាអាចទិញគេបានសម្រេច ។

ដោយឡែកនៅថ្ងៃនេះក្លឹប Barcelona បែរជាប្រកាសព័ត៌មានផ្លូវការថាខ្លួនទិញបានខ្សែបម្រើវ័យ២២ឆ្នាំរូបនោះពីក្លឹប Valencia បានហើយក្នុងទំហំទឹកប្រាក់ប្រមាណជា៤០លានអឺរ៉ូ ខណៈ Gomes បានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយ Barcelona ។

បូករួមទាំងកីឡាករ Andre Gomes បច្ចុប្បន្នក្លឹប Barcelona នាំចូលកីឡាករថ្មីបានចំនួន៤រូបហើយដែលកីឡាករ៣រូបទៀតមានដូចជា Samuel Umtiti, Lucas Digne និង Denis Suarez ។ ដោយឡែកងាកមក Real Madrid វិញក្រៅពីនាំយក Morata ពី Juventus ពួកគេមិនទាន់ទិញបានកីឡាករថ្មីម្នាក់នៅឡើយទេ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​បម្រើ​ដែល​ Real Madrid ចង់​បាន​រូប​នេះ​ត្រូវ​ Barcelona ទិញ​បាន​ហើយ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:កីឡា
Tags: