ស្រវឹងខ្លាំងបើករថយន្ត Honda City ស្លាកលេខភ្នំពេញ 2AG-1117 បុកបង្គោលភ្លើងរថយន្តខូចខ្ទេច (មានវីដេអូ)

(ភ្នំពេញ)៖​ រថយន្តសេរីទំនើបមួយគ្រឿង រងការខូចខាតខ្ទេចមុខ ដោយសារម្ចាស់ស្រវឹង បើកទៅបុកបង្គោលភ្លើង​ ត្រង់ផ្លូវសីហនុកែង និងផ្លូវត្រសក់ផ្អែម​ នាម៉ោង១៖៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ​២០១៦​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន​។

ប្រភពព័ត៌មានពីកន្លែង ដែលមានគ្រោះថ្នាក់​បានឲ្យដឹងថា មុនកើតហេតុគេបានឃើញ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក​ Honda City ពណ៌ស ស្លាកលេខភ្នំពេញ 2AG-1117 តាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន​ លុះបើកមកដល់ចំណុចកើតហេតុ​ ត្រង់ផ្លូវបំបែក​ ទៅផ្លូវត្រសក់ផ្អែម​ បុរសជាអ្នកបើកបរមិនបង្អង់ល្បឿនទេ គឺបត់ឆ្វេងដៃឆ្ពោះទៅផ្លូវត្រសក់ផ្អែម​ យ៉ាងលឿន ហើយបួងចង្កូតមិនទាន់ ធ្វើឲ្យរថយន្តជ្រុលទៅបុកជាមួយបង្គោលភ្លើងចំនួន២ដើម​ បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ តែមិនបណ្តាលឲ្យបុរសជាអ្នកបើកបររងរបួសនោះទេ​ ហើយបានបើកទ្វាររថយន្ត​ រួចគេចខ្លួនចេញពកន្លែងកើតហេតុ បាត់ស្រមោល​ ដោយបន្សល់ទុកតែរថយន្ត ដែលរងការខូចខាត នៅកន្លែងបុកតែប៉ុណ្ណោះ​ ។

ចុងក្រោយរថយន្ត ត្រូវបានខាងជំនាញចុះ មកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ​ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន ទៅដោះស្រាយនៅពេលក្រោយ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកផងដែរថា បុរសម្នាក់រួមដំណើរ និងមិត្តស្រីស្នេហ៍ បានបើក រថយន្តCamry បាឡែនមួយគ្រឿង ពាក់ស្លាកលេខ នគរបាល2-1171 តាមបណ្ដោយផ្លូវមុនីរ៉េតទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ នៅមុខវត្តស្ទឹងមានជ័យ បានរេចង្កូតទៅបុកទ្រូងចែកផ្លូវបណ្ដាលឲ្យរថយន្តហោះ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដី ហើយរថយន្តកល់លើទ្រូងផ្លូវទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖៤០នាទីថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ។ 

តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត Camry បាឡែនមួយគ្រឿងពណ៍ស ពាក់ស្លាកលេខ នគរបាល2.1171 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមិនដឹងថា ជាមន្រ្តីនគរបាល ឫមួយអត់នោះ បានបើករថយន្តពីលិចទៅ កើតយ៉ាងលឿនខណះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកទ្រូងចែកផ្លូវបណ្ដាលឲ្យ រថយន្តហោះទៅបុកបង្គោលភ្លើង បាក់អស់១ដើមរៀបដល់ដីរួចរថយន្ត ទៅកល់ជាប់លើសួនពុះចែកទ្រូងផ្លូវ ទៅមុខលែងរួចតែសំណាល្អមិនបណ្តាលឲ្យ មនុស្សរងរបួសនោះឡើយ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត