ខាត់ សុ​ឃីម លក់​ផ្ទះ​ក៏​ខុស​ដែរ​ឬ ?

6 Videos


តារាកំប្លែង និង ជាតារាចម្រៀងដែលយើងតែងតែស្គាល់គ្រប់គ្នាអ្នកនាង ខាត់ សុឃីម បានបង្ហោះសារប្រតិកម្មមួយជុំវិញរឿងលក់ផ្ទះរបស់នាងកាលពីថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកថា កុំទើសពេក ជួយរកម៉ូយទិញផ្ទះឱ្យខ្ញុំវិញប្រសើរជាង និង បានបុណ្យផង ជាងការទើសទាល់ ។

ខាត់ សុឃីម បានបង្ហោះសារប្រតិកម្មដូច្នេះថា «គ្រួសារខ្ញុំមិនបានរុកគួនគ្រួសារអ្នកណាទេ ក៏មិនទើសអ្នកណាដែរ ហេតុអីគ្រាន់តែប្រកាសលក់ផ្ទះក៏មានអ្នកទើសដែរដូច្នេះ ? ចង់ប្រាប់ថា ខ្ញុំមិនបានទៅលួចប្លន់ ឬបោកប្រាស់អ្នកណា ឬក៏យកលុយទៅលេងល្បែងដែរ ហើយបើទើសខ្ញុំ អ៊ីចឹង ជួយរកម៉ូយទិញផ្ទះឱ្យខ្ញុំវិញបានបុណ្យជាង ខ្មែរដូចគ្នាទេ បើមិនស្រឡាញ់ សូមកុំទើស !» ។

P9

ខាត់ សុ​ឃីម លក់​ផ្ទះ​ក៏​ខុស​ដែរ​ឬ ?

ខាត់ សុ​ឃីម លក់​ផ្ទះ​ក៏​ខុស​ដែរ​ឬ ?

តាមរយៈសារប្រតិកម្មខាងលើ ខាត់ សុឃីម មិនបានបញ្ជាក់ពីអត្តសញ្ញាណនរណាម្នាក់ច្បាស់លាស់ឡើយ ដោយនាងគ្រាន់តែនិយាយថា គួរតែកុំទើសហើយជួយផ្សព្វផ្សាយដំណឹងនេះបន្តដើម្បីឱ្យនាងឆាប់បានម៉ូយមកទិញផ្ទះរបស់នាង ប្រសើរជាងការចេះតែទើសនោះ ។

គួររំឭកផងដែរថា កាលពីពេលថ្មីនេះ ខាត់ សុឃីម បានពពាយនាយលក់ផ្ទះចំនួន ៤ ល្វែង យ៉ាងទាន់ហន់ ដែលហេតុនេះហើយទើបធ្វើឱ្យកើតមាននូវការរិះគន់ថា ខាត់ សុឃីម លក់ផ្ទះដោយសារជំងឺអត់លុយចាយ ៕

                                                                                  ជួន នូវ

ខាត់ សុ​ឃីម លក់​ផ្ទះ​ក៏​ខុស​ដែរ​ឬ ?