ការ​បត​ឡាន​ក្រុង​ដ៏​​មិន​គួរ​ឲ្យ​ជឿ​មួយ​​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល

អ្នកបើកបររថយន្តក្រុងម្នាក់បានធ្វើឲ្យប្រជាជនចិនជាច្រើនសរសើរមិនដាច់ពីមាត់ ក្រោយបង្ហាញស្នាដៃបតរថយន្តនៅផ្លូវដ៏តូចមួយបានយ៉ាងល្អ ដែលគ្រប់គ្នាស្ទើរតែមិនជឿថាផ្លូវទំហំប៉ុណ្ណឹងអាចបតរថយន្តក្រុងដ៏វែងបែបនេះបាន។

រឿងហេតុនេះបានកើតឡើងនៅក្នុងទីក្រុង Xingtai ខេត្ត Hebei ប្រទេសចិន ហើយមូលហេតុដែលតៃកុងឡានដៃឯកនេះសម្រេចចិត្តបតរថយន្តត្រលបក្រោយលើផ្លូវចង្អៀតបែបនេះក៏ដោយសារផ្លូវនៅខាងមុខត្រូវបានជនលេចដោយជំនន់ទឹកភ្លៀង ដើម្បីសុវត្ថិភាពរបស់អ្នកដំណើរមានតែសម្រេចចិត្តត្រលប់ក្រោយបែបនេះ

អ្នកប្រហែលជាមិនជឿនោះទេថាមានអ្នកបើករថយន្តក្រុង ដែលជំនាញបតរថយន្តសាហាវបែបនេះ ប៉ុន្តែនៅពេលដែលអ្នកបានទស្សនារូបភាពក៏ដូចជាវីដេអូខាងក្រោមនេះវាគឺជារឿងដែលមិនជឿមិនបាន ។

  • ការ​បត​ឡាន​ក្រុង​ដ៏​​មិន​គួរ​ឲ្យ​ជឿ​មួយ​​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:ជីវិតនិងសង្គម
Tags: