ទៅ​លួច​ថត​ស្រាត​ក្បែរ​បឹង​មួយ​ បែរ​ជា​មាន​គេ​លួច​ថត​បាន​បង្ហោះ​ផ្អើល​អ៊ឺនធើណេត

នារីម្នាក់បានព្យាយាមលួចទៅថតរូបស្រាតបែបឯកជនជាមួយនឹងជាងថតរូបម្នាក់ ប៉ុន្តែការលួចថតនោះក៏ត្រូវបានមើលឃើញដោយបុរសជាអ្នកបើកបរតាក់ស៊ីម្នាក់ ហើយបុរសនោះក៏បានលួចថតសកម្មភាពនោះបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Weibo តែម្ដង ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកលេងជាច្រើន។

បើតាមការចុះផ្សាយរបស់ Shanghailist បានឲ្យដឹងថាទីតាំងដែលនារីនោះលួចថតរូបអាក្រាតនោះគឺស្ថិតនៅក្បែរបឹងមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Dali ដែលជាទីក្រុងទេសចរណ៍មួយ ស្ថិតនៅក្នុងខេត្ត Yunnan ប្រទេសចិន ។

ក្រោយពីមានការបែកធ្លាយរូបថតនោះ នារីដែលម្នាក់នោះក៏បានចេញមុខបកស្រាយ ថា ការថតរូបស្រាតគឺដើម្បីគម្រោងការសិល្បៈផ្ទាល់ខ្លួនរបស់នាងតែប៉ុណ្ណោះ មិនមែនដើម្បីចែកចាយជាសាធារណៈនោះទេ ហើយនៅពេលថតនោះនាងក៏ដូចជាជាងថតមិនបានដឹងថាមានមនុស្សនៅជុំវិញនោះទេ ដោយការថតនោះបានជ្រើសរើសយកទីតាំងដែលស្ងាត់ និងឆ្ងាយពីកន្លែងសាធារណៈ៕

  • ទៅ​លួច​ថត​ស្រាត​ក្បែរ​បឹង​មួយ​ បែរ​ជា​មាន​គេ​លួច​ថត​បាន​បង្ហោះ​ផ្អើល​អ៊ឺនធើណេត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:ជីវិតនិងសង្គម
Tags: