ស្ទើរ​​តែមិន​ជឿ​! មាន​​នៅក្នុង​ផ្សារ​​លើធំថ្មី​ក្រុង​សៀម​រាប​

ខេត្តសៀមរាប ៖ សាខា​កាំកុងត្រូល​ខេត្តសៀមរាប ដឹកនាំ​ដោយ​ក្រុម​មន្ត្រី​ជំនាញ​ ​លោក​ង៉ែត ចក់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​សៀ​ម​​រាប ​ចុះ​​ត្រួតពិនិត្យ​ទំនិញ​ហួស​គុណភាព​​នៅ​ផ្សា​រលើ​ធំ​​ថ្មី ​កាលពី​​ថ្ងៃ​ទី​២១ ​កក្កដា ​២០១៦ ស្ថិត​ក្នុង​​ភូមិ​ដក​​ពោធិ៍​ សង្កាត់​​ស្ល​ក្រាម ក្រុង​សៀមរាប ដោយ​រក​ឃើញ​មាន​ការ​តាំង​បន្លំ​លក់អំបិលអ៊ីយ៉ូត​​ ដែល​គ្មាន​សារជាតិ​អ៊ីយ៉ូត អាហារ​វេច​​ខ្ចប់ ហួស​កាល​កំណត់​​​ប្រើប្រាស់ និង​គុយទាវ​មាន​សារធាតុ​បូ​រ៉ា​ក់​ក្នុង​ក្រុង​សៀមរាប​ជា​ច្រើន​មុខ បន្ទាប់​ពី​មាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាង​១​ឆ្នាំ​​​មក​នេះ​ ។

លោក​ង៉ែត ចក់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​បាន​និយាយ​ថា ប្រតិបត្តិការ​លើក​នេះ ក្នុង​ចំណោម​ផលិតផល​អំបិល​អ៊ី​
យ៉ូដ​ជា​ច្រើន​​ប្រភេទ  ក្នុង​នោះ​អំបិល​អ៊ី​យ៉ូដ​​ដែល​មានឈ្មោះ​សញ្ញា​​សម្គាល់​របស់​សិប្បកម្ម «គួ​ច ពៅ» មាន​បញ្ចូល​សារធាតុ​អ៊ីយ៉ូដ​​មិន​ត្រឹមត្រូវ​​តាម​ស្តង់ដា​នោះ​ទេ គឺ​​ញ្ចា​ប់​ខ្លះ ​គ្មាន​សារធាតុ​អ៊ីយ៉ូតតែ​​សោះ​​ ។

​ករណី​​​​នេះ មន្ត្រី​ជំនាញ​បាន​​ដាក់​បំរាម​មិនឱ្យ​​អាជីវ​ករ​ដាក់​តាំង​លក់​អំបិល​ប្រភេទ​គ្មាន​អ៊ីយ៉ូដនោះ​បន្ត​ទៀត​ឡើយ​ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​មាន​វិធានការ​ចុះ​ទៅ​ដល់ទី​តាំង​ផលិត​ផលិត​ទាំងនោះ​​ផង​ដែរ ដើម្បី​ធ្វើការ​ណែនាំ​ជា​លើក​ចុង​ក្រោយ ហើយ​ករណី​មិន​រាង​ចាល​នឹង​ត្រូវ​បាន​ប្រើប្រាស់តាម​វិធានការណ៍​​ច្បាប់ ព្រោះថា វិធានការ​អប់រំ​ត្រូវ​​ប្រើប្រាស់​អស់​រយៈពេល​ជា​ច្រើន ខែ ឆ្នាំ មក​ហើយ​ ។​

ប៉ុន្តែអំបិល​មាន​សារធាតុ​អ៊ីយ៉ូដ គឺ​មាន​ប្រតិកម្ម​ជាមួយ​ដំណក់ទឹក​ថ្នាំ​​ពិសោធន៍​ (​ប្រែ​ពណ៌​ស្វាយ​) ។ អំបិល​គ្មានជាតិ​អ៊ីយ៉ូដឥត​មាន​ប្រតិកម្ម​អ្វី​នោះ​ទេ ។ ចំណែក​ទំនិញ​ម្ហូបអាហារ​វេច​ខ្ចប់​រួច ក៏​ត្រូវ​បាន​រក​ឃើញ​មួយ​ចំនួន​តូច​ផង​ដែរ ។ ប្រភេទ​ទំនិញ​ដែល​ហួស​កាល​កំណត់​ប្រើប្រាស់ ដូច​ជា​ប្រេងខ្យង និង​ទឹកស៊ីអ៊ីវ​ផង​ដែរ  ដោយឡែក​ប្រភេទ​អាហារ​កំប៉ុង មួយ​ចំនួន ដែល​ចាស់​ច្រែស​ស៊ី  ឬ​កំ​ពិត ដែល​ជា​មុខសញ្ញា​ហាមឃាត់​មិន​ឲ្យ​ដាក់​តាំង​លក់​នោះ ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​ផង​ដែរ  ។  ប្រភេទ​ទំនិញ​អាហារ​វេច​ខ្ចប់​រួច ដែល​ខូចគុណភាព​​បែប​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ រឹបអូស​យក​បាន​មួយ​ចំនួន​តូច ព្រមទាំង​អប់រំ​បន្ថែម  ឲ្យ​បណ្តា​អាជីវករ ត្រូវ​មាន

ជាក់ស្តែង មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​រក​ឃើញ​ស​សៃ​គុយទាវ​ខ្លះ មាន​លាយ​​សារធាតុ​គីមី (​បូ​រ៉ា​ក់​)​ និង​អំបិល​គ្មាន ជាតិ​អ៊ីយ៉ូដ ឥត​មាន​ប្រតិកម្ម​អ្វី​នោះ​ទេ ព្រមទាំង​គ្មាន​ការ​វេច​ខ្ចប់ ហួស​គុណភាព​ជា​ច្រើន​មុខ​ទៀត​នៅ​ក្នុង​ផ្សា​រលើ​ធំ​ថ្មីផង​ដែរ ។  មន្ត្រី​​សាខា​កាំកុងត្រូលបាន​បន្ត​ថា មិនមែន​ជា​ការ​វាយតម្លៃ​ជា​ទូទៅ​នោះ​ទេ តែ​និយាយ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​តែ​ប៉ុណ្ណោះ  ។