ខ្មាសគេមិនស្ទើរ! អ្នកចាំទី គប់បាល់ចូលទីខ្លួនឯង កំពុងល្បី ក្នុងអ៊ិនធើណេត (មានវីដេអូ)

អាមេរិក៖ ការស៊ុតចូលទីខ្លួនឯង នៅក្នុងកីឡាបាល់ទាត់ តែងតែកើតមានឡើងពីកីឡាករនីមួយៗ នៅពេលប្រកួត មិនថា នៅក្នុងការប្រកួតតូច ឬធំនោះទេ។ ការស៊ុតចូលទីខ្លួនឯងនេះដែរ ភាគច្រើនកើតឡើងដោយខ្សែការពារ ដោយសារពួកគេមិនប្រយ័ត្ន និងប្រហែសដោយអចេតនា ប៉ុន្តែ ក្រលេកមកមើល អ្នកចាំទីរបស់ក្លិប Minnesota United វិញ ទៅជាជ្រុលគប់បាល់ចូលទីខ្លួនឯងវិញ ដែលជារឿងមួយដែលកម្រកើតឡើងក្នុងកីឡាបាល់ទាត់។

ថ្មីៗនេះវីដេអូ មួយកំពុងទទួលបានការចាប់អារម្មណ៍ និងល្បីពេញអិុនធើណេត ដែលបង្ហាញពី អ្នកចាំទីម្នាក់មានឈ្មោះថា Sammy Ndjock ដែលបច្ចុប្បន្នលេងឲ្យក្រុម Minnesota United បាត់បង់នូវម្ចាស់ការ ឬហាក់បីដូចជាភ្លាត់ដៃ គប់បាល់ចូលទីខ្លួនឯង ក្នុងការប្រកួត ធ្វើឲ្យរូបគាត់ខ្មាសគេមិនស្ទើរ មិនថែមតែប៉ុណ្ណោះ ក្រុមរបស់ខ្លួនក៏ទទួលបរាជ័យក្នុងការប្រកួតនោះទៀត។

យោងតាមវីដេអូគេសង្កេតឃើញថា អ្នកចាំទីរូបនេះ ព្យាយាមគប់បាល់ទៅ មិត្តរួមក្រុមរបស់ខ្លួន ប៉ុន្តែរូបគេហាក់បីដូចជា បាត់បង់នូវការគ្រប់គ្រងខ្លួន រួចក៏ភ្លាត់គប់បាល់ចូលទីខ្លួនឯងតែម្តងទៅ។

គួរបញ្ជាក់ផងដែរថា នេះជាកាប្រកួតមិត្តភាព សម្រាប់ត្រៀមរដូវកាលថ្មី រវាងក្រុម Minnesota មកពីលីកអាមេរិក និងBournemouth មកពីលីកអង់គ្លេស ដែលក្លិបទាំង២ បញ្ចប់ការប្រកួត ដោយ Bournemouth យកឈ្នះ Minnesota ក្នុងលទ្ធផល ៤-០៕

ដូច្នេះបើចឹងដឹងឲ្យកាន់តែជ្រាបនោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត