នំ Cookies ប្រភេទ​ថ្មី​ឆ្ងាញ់​ដូច​នៅ​បទេស មាន​លក់​នៅ​កម្ពុជា​ហើយ​

នំ Cookies ១៥ រសជាតិ​ប្លែកៗ សុទ្ធ​សឹង​តែ​ជា​រសជាតិ​ដើម​ដូច​នៅ​បទេស ​មិន​ធ្លាប់​មាន​ពី​មុន​មក​​នៅ​កម្ពុជា ចាប់​បើក​លក់​ថ្ងៃ​ស្អែក​នេះហើយ​នៅ​ហាង​នំ Oscar’s Cookies & Ice Cream ​។

 

ក្នុង​ឱកាស​បើក​សម្ពោធ​ហាង​នំ​ថ្មី​នេះ មិត្ត​យុវវ័យ​អាច​ភ្លក់​រសជាតិ នំ Cookies ដែល​ទើប​នឹង​ដុត​ថ្មីៗ ក្តៅៗ ជាមួយ​ភេសជ្ជៈ​១​កែវ តម្លៃ​ត្រឹម​តែ​៥ពាន់​រៀល​ប៉ុណ្ណោះ ចាប់​ពី​ថ្ងៃ​ទី២៣ ដល់​២៩ ខែ​កក្កដា​ ឆ្នាំ ២០១៦។

 

នំ Cookies ប្រភេទ​ថ្មី​ឆ្ងាញ់​ដូច​នៅ​បទេស មាន​លក់​នៅ​កម្ពុជា​ហើយ​

 

លោក សណ្តោស ម្ចាស់​ហាងនំ Oscar’s Cookies & Ice Cream បាន​អះ​អាង​ថា រសជាតិ​នំ Cookies ក្នុង​ហាង​លោក ​គឺ​ពិសេស​គ្មាន​ពីរ​ឡើយ​នៅ​កម្ពុជា​ ព្រោះ​គ្រឿង​ផ្សំ​នាំ​ចូល​សុទ្ធ​តែ​ពី​អឺរ៉ុប រីឯ​រូប​មន្តក៏​ធ្វើ​តាម​បែប​អឺរ៉ុប​ដែរ ម្លោះ​ហើយ​ធ្វើឲ្យ​នំ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់​ស្យូម មាន​រស​ជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​ជាប់​មាត់ ញ៉ាំ​មួយ​ហើយ​ចង់​ញ៉ាំ​មួយ​ទៀត។

 

មុន​សម្រេច​ចិត្ត​បើក​ហាងនំ ម្ចាស់​ហាង​រូប​នេះ​​បាន​ចំណាយ​ពេល​ដើរ​មើល​ទីផ្សារ​ សិក្សា​ពី​រសជាតិ​និង​ប្រភទនំ​នៅ​ស្រុក​ខ្មែរ​រួច​ហើយ ។ «នំCookies នៅ​ស្រុក​យើង​មាន​ច្រើន​ពិត​មែន តែ​ខ្ញុំ​នៅ​មិន​ទាន់​ជួប​នំ Cookies មាន​រសជាតិ​និង​រូប​រាង​ដូច​នៅ​ប្រទេស​គេ​នៅ​ឡើយទេ​ ហើយ​ក៏​មិន​ទាន់​ឃើញ​មាន​កន្លែង​ធ្វើនំ Cookies មាន​ច្រើន​រស​ជាតិ​និង​ច្រើន​ប្រភេទ​ដែរ»។

 

នំ Cookies ប្រភេទ​ថ្មី​ឆ្ងាញ់​ដូច​នៅ​បទេស មាន​លក់​នៅ​កម្ពុជា​ហើយ​

 

នំ Cookies ប្រភេទ​ថ្មី​ឆ្ងាញ់​ដូច​នៅ​បទេស មាន​លក់​នៅ​កម្ពុជា​ហើយ​

 

លក្ខណៈ​ពិសេស​ប្លែក​គេមួយ​ទៀត​ នៃ​នំ Cookies របស់​ហាង Oscar’s Cookies & Ice Cream ​ គឺម្ចាស់ហាងធ្វើនំដោយផ្ទាល់ដៃ ​​ដោយ​សម្រិត​សម្រាំង​តាំងពីការលាយ​ម្សៅ  កំណត់ម៉ោងពេល​ដុត​នំ​ច្បាស់​លាស់​  ដើម្បី​ធានា​ថា​គុណភាព​នំដែល​ដុត​ចេញ​មក​​ពិត​ជា​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ Creamy  ស្រួយ ឆាប់​រលាយ​ក្នុង​មាត់​ ញ៉ាំ​ទៅ​មិន​អួល ស្អិត​ជាប់​បំពង់ក ដូច​ជា​ពាក្យ​ស្លោក​ប្រចាំ​ហាង​របស់​លោក​ គឺ “Made with Love”។

 

ក្រៅពី​លក្ខណៈ​ពិសេស​ខាង​លើ​នេះ ម្ចាស់​ហាង​ដែល​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​ក្នុង​អាជីព​ដុត​នំ​នៅ​បរទេស​រូប​ថែម​ទាំង​បាន​ច្នៃប្រឌិត​បង្កើត​អ្វី​ដែល​ថ្មី  មិនធ្លាប់​មាននោះ គឺ CookiesSandwich, CookiesBurger និងCookies ខួប​កំណើត។

 

នំ Cookies ប្រភេទ​ថ្មី​ឆ្ងាញ់​ដូច​នៅ​បទេស មាន​លក់​នៅ​កម្ពុជា​ហើយ​

 

នំ Cookies ប្រភេទ​ថ្មី​ឆ្ងាញ់​ដូច​នៅ​បទេស មាន​លក់​នៅ​កម្ពុជា​ហើយ​

 

ចង់​សាក​រសជាតិ​នំ Cookies ស្នាដៃ​ម្ចាស់​ហាង​កូន​ខ្មែរ​ពិតៗ ស្អែក​នេះ​កុំ​ភ្លេច​ទៅ​ហាង Oscar’s Cookies & Ice Cream ធានា​ថា​រសជាតិ​គ្មាន​ពីរ រី​ឯ​តម្លៃ​ក៏​សមរម្យ​ទៀត។

 

អូ​ភ្លេច​ប្រាប់! បើ​បាន​ទៅ​សាក​នំ Cookies ហើយ កុំភ្លេច​ញ៉ាំ​​ការ៉េម ព្រោះ​រសជាតិ​ក៏​មិន​ណយ​ដែរ រក​បាន​តែ​មួយ​គត់​នៅ​ហាង Cookies & Ice Cream។

 

នំ Cookies ប្រភេទ​ថ្មី​ឆ្ងាញ់​ដូច​នៅ​បទេស មាន​លក់​នៅ​កម្ពុជា​ហើយ​

 

ហាង Oscar’s Cookies & Ice Cream មាន​ទី​តាំង​នៅ​ផ្ទះ​លេខ ១៧១​ ផ្លូវ១៦៩ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ (ជាប់​នឹង​ហាង Master Suki Soup បាក់​ទូក)។
លេខទូរសព្ទៈ ០៧៧ ២៦ ៧៧ ៣៣/០១០ ៦៥ ៩៥ ៥៧
ហ្វ៊េសបុកៈ Oscar’s Cookies & Ice Cream

 

អត្ថបទៈ លីដា