Step បញ្ចេញ​មួយ​ឃ្លា​ចាក់​ដោត​ដួងចិត្ត​អ្នកគាំទ្រ​

6 Videos


តារាចម្រៀងមួយដួងប្រចាំផលិតកម្មរស្មីហង្សមាស លោក Step ដែលប្រិយមិត្តស្គាល់យ៉ាងច្បាស់ថាជាប្អូនប្រុសបង្កើតរបស់តារាសម្តែង និង ពិធីករ សុខ សិរីវឌ្ឍនា ពិតជាមិនធម្មតាឡើយ ព្រោះឃ្លាឃ្លោងមួយប្រយោគដែលលោកបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកមានន័យរហូតដល់ថ្នាក់អ្នកគាំទ្រលើកមេដៃ និង ផ្តល់ការសរសើរថាជាគំនិតដាស់តឿនដ៏ល្អបំផុតសម្រាប់មនុស្សទូទៅ ។

លោក Step បានលើកឡើងដោយការបង្ហោះសារយ៉ាងដូច្នេះថា «យើងមិនអាចវិវឌ្ឍខ្លួនទេ បើយើងធ្វើតែការងារស្រួលនោះ មានតែការងារលំបាកទេដែលជួយឱ្យយើងវិវឌ្ឍខ្លួនបន្ថែមទៀត We don’t grow when things are easy, we grow when we face challenges»

P9

Step បញ្ចេញ​មួយ​ឃ្លា​ចាក់​ដោត​ដួងចិត្ត​អ្នកគាំទ្រ​

Step បញ្ចេញ​មួយ​ឃ្លា​ចាក់​ដោត​ដួងចិត្ត​អ្នកគាំទ្រ​

នេះហើយជាសារមួយដែលលោក Step បានផ្ញើរជូនដល់ប្រិយមិត្តដើម្បីធ្វើជាគតិក្នុងការគិតពិចារណា ។ ក្នុងន័យនេះដែរ Step ចង់បង្ហាញថា មនុស្សម្នាក់ៗមិនត្រូវធ្វើអ្វីដែលស្រួលពេកនោះឡើយ ព្រោះវាមិនបាននាំភាពរីកចម្រើន និង ការវិវឌ្ឍអ្វីដែលថ្មីសម្រាប់ខ្លួនទៅថ្ងៃមុខទុកជាបទពិសោធ ផ្ទុយមកវិញបើជួបការងារណាដែលលំបាក នោះវានឹងធ្វើឱ្យយើងទទួលបានបទពិសោធកាន់តែច្រើនពីការងារនោះ ហើយយើងក៏មានការវិវឌ្ឍខ្លួនកាន់តែឆាប់រហ័សផងដែរ ។

Step បញ្ចេញ​មួយ​ឃ្លា​ចាក់​ដោត​ដួងចិត្ត​អ្នកគាំទ្រ​

ជាក់ស្តែងដូចតារាចម្រៀងរូបនេះផ្ទាល់ ទម្រាំតែលោកឈានឆ្ពោះមកក្លាយជាតារាចម្រៀងមួយរូប និង មានកេរ្តិ៍ឈ្មោះបោះសំឡេងដល់សព្វថ្ងៃនេះ គឺលោកបានឆ្លងកាត់ការលំបាកច្រើន ប៉ុន្តែការលំបាកទាំងនោះមិនបានធ្វើឱ្យលោករាថយឡើយ ពោលគឺលោកមានការខិតខំជម្នះរហូតទទួលបានជោគជ័យ ។ លោក Step បានឱ្យដឹងដែរថា ការលំបាកទាំងនោះគឺជាស្ពាននាំឱ្យលោកមកកាន់ភាពជោគជ័យដល់សព្វថ្ងៃនេះ ៕ សាកល

Step បញ្ចេញ​មួយ​ឃ្លា​ចាក់​ដោត​ដួងចិត្ត​អ្នកគាំទ្រ​Step បញ្ចេញ​មួយ​ឃ្លា​ចាក់​ដោត​ដួងចិត្ត​អ្នកគាំទ្រ​Step បញ្ចេញ​មួយ​ឃ្លា​ចាក់​ដោត​ដួងចិត្ត​អ្នកគាំទ្រ​Step បញ្ចេញ​មួយ​ឃ្លា​ចាក់​ដោត​ដួងចិត្ត​អ្នកគាំទ្រ​