​របៀប​បង្កើន​ប្រាជ្ញា​សម្រាប់​ទារក​៦​ខែ​

​របៀប​បង្កើន​ប្រាជ្ញា​សម្រាប់​ទារក​៦​ខែ​


​របៀប​បង្កើន​ប្រាជ្ញា​សម្រាប់​ទារក​៦​ខែ​

​នៅពេល​ដែល​កូន​អ្នក​បាន​អាយុ​៦​ខែ អ្នក​គួរតែ​ធ្វើ​សកម្មភាព​មួយចំនួន​ដើម្បី​ធ្វើឲ្យ​គេ​មាន​ខួរក្បាល​ដែល​ឆ្លាត​មួយ​។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?

​នៅពេល​ដែល​កូន​បាន​កន្លះ​ខួប អ្នក​គួរតែ​អាន​រឿងនិទាន ឬ​ច្រៀង​បទ​កូនក្មេង​ឲ្យគេ​ស្តាប់ ក្រោយពេល​ដែល​គេ​ទើបតែ​ក្រោក​ពី​គេង ហើយ​មាន​អារម្មណ៍​ស្រស់ស្រាយ​។ អ្នក​ក៏​អាច​ចាក់​ចម្រៀង និង​ច្រៀង​ឲ្យគេ​ស្តាប់​ឲ្យបាន​ច្រើនដែរ នោះ​កូន​នឹង​មាន​ខួរក្បាល​ដែល​ឆ្លាត​មួយ​ជា​មិនខានឡើយ​។ ម្យ៉ាងទៀត អ្នក​ត្រូវ​តែ​និយាយ​ជាមួយ​កូន​ឲ្យបាន​ញឹកញាប់ ហើយ​បង្រៀន​គេ​ពី​ឈ្មោះ​នៃ​របស់​ដែល​មាន​នៅ​ជុំវិញ​ខ្លួន​របស់​គេ​។ ជាងនេះទៅទៀត អ្នក​ត្រូវ​នាំ​កូន​ទៅ​ក្រៅ​ឲ្យបាន​ច្រើន ដើម្បីឲ្យ​គេ​បាន​ស្តាប់​សម្លេង​ប្លែកៗ​ឲ្យបាន​ច្រើន​។ អ្នក​ក៏​អាច​ធ្វើ​សម្លេង​តាម​សត្វ​មួយចំនួន ដើម្បី​ឲ្យ​កូន​ធ្វើតាម​អ្នក​ដែរ​។ អ្នក​ក៏​អាច​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​និយាយ​ជាមួយ​កូន​ច្រើន​ដែរ ដើម្បីឲ្យ​គេ​ទទួល​អារម្មណ៍នៃ​សម្លេ​ង​ប្លែកៗ​ទាំងនោះ​ឲ្យបាន​ច្រើន​។ ដូចនេះ​ក្រោយពេល​ដែល​អ្នក​ធ្វើ​ដូចខាងលើ នោះ​កូន​អ្នកនឹង​អាចមាន​ខួរក្បាល​ដ៏​ឆ្លាត​វៃ​មួយ​ជា​មិនខានឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។