​Pokémon Go ទៅ​ដល់​ជប៉ុន​​​ប៉ុន្មាន​ម៉ោង​ បង្ក​គ្រោះថ្នាក់​ភ្លាម​

Pokémon Go បាន​បង្ក​ជា​គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ​ក្រោយ​ពី​ហ្គេម​នេះ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ទើប​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

 

​Pokémon Go ទៅ​ដល់​ជប៉ុន​​​ប៉ុន្មាន​ម៉ោង​ បង្ក​គ្រោះថ្នាក់​ភ្លាម​

 

តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ Mashable ឲ្យ​ដឹង​ថា ​មាន​និស្សិត​ប្រុស​មួយ​រូប​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដោយ​ប្រញាប់​ប្រញាល់​​ក្រោយ​ពី​បាន​ធ្លាក់​ចុះ​ពី​កាំ​ជណ្ដើរ​ ពេល​កំពុង​លេង​ហ្គេម​ Pokémon Go។ ភ្លាមៗ​នោះ​អ្នក​សង្កេត​ឃើញ​ហេតុ​ការ​បាន​ហៅ​​រថយន្ត​សង្គ្រោះ​ ដោយ​សារ​តែ​ឃើញ​និស្សិត​នោះ​ហូរ​ឈាម​ច្រើន​ ព្រោះក្បាលត្រូវ​របួស​​ ក្រោយ​ធ្លាក់​ពី​កាំជណ្ដើរ។

 

​មុន​ពេល​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ហ្គេម​ Pokémon Go នៅ​ថ្ងៃ​សុក្រ​នេះ​​សមត្ថកិច្ច​ជប៉ុន​បាន​ចេញ​​សេចក្ដី​ណែនាំ​ថា​ការ​លេង​ហ្គេម​នេះ​អាច​បង្ក​​គ្រោះថ្នាក់​ជា​យថាហេតុ។

 

នេះ​មិន​មែន​ជា​គ្រោះថ្នាក់​លើក​ដំបូង​​ឡើយ​។ ចាប់​តាំង​ពី​​ពេល​ដែល​ហ្គេម​នេះ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​អាមេរិក ​មាន​គ្រោះថ្នាក់​និង​ហេតុ​ការ​ប្លែកៗ​ជា​ច្រើន ដោយ​ដើម​ហេតុ​គឺ​ព្រោះ​តែ​​ហ្គេម​ Pokémon Go នេះ​ឯង៕​​​​​​

 

ចុច​អាន៖ រក​ឃើញ​អ្នក​ខ្លាំង​​ លេង​ហ្គេម​ ​Pokemon Go​ ​ដល់​វគ្គ​ចុងក្រោយ​

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង
ប្រភព៖ Mashable​​​​​​​​​​​​​