របួស​ខ្ញុំ​បែបណា គួរប្រើ​ទឹកកក​ស្អំ និង​បែប​ណា មិនគួរ​ស្អំ​?

របួស​ខ្ញុំ​បែបណា គួរប្រើ​ទឹកកក​ស្អំ និង​បែប​ណា មិនគួរ​ស្អំ​?


របួស​ខ្ញុំ​បែបណា គួរប្រើ​ទឹកកក​ស្អំ និង​បែប​ណា មិនគួរ​ស្អំ​?

​បើ​យើង​និយាយ​ជា​ទូទៅ ការ​ស្អំ​ទឹកកក គឺ​ស្រួល​រក​ទេ ជាពិសេស នៅពេល​ដែល​អ្នក កំពុងតែ​មាន​របួស​ស្រួចស្រាវ ដូច​ជា​ការ​ដួល​តិចតួច​ជាដើម​។ ការ​ស្អំ​ទឹកកក ក៏​មាន​ប្រយោជន៍​ណាស់ដែរ ក្នុង​ការកាត់បន្ថយ ភាព​ជាំ​នៅ​កន្លែង ដែល​មាន​របួស​នោះ​។

​នៅ​ត្រង់​កន្លែង​ណាមួយ​នៃ​រាងកាយ ដែល​មាន​របួស ហើយ​ស្ទាប​ទៅ មាន​អារម្ម​ណ៍ក្តៅ ឡើង​ក្រហម និង​រលាក​នោះ គឺ​អ្នក​អាច​ប្រើ​ទឹក​ត្រជាក់ ឬ​ទឹកកក​ស្អំ​បាន​។ ភាព​ត្រជាក់ ជួយ​កាត់បន្ថយ​លំហូរ​ឈាម ដូច្នេះ វា​អាច​គ្រប់គ្រង​ការ​ហើម​បាន​យ៉ាង​ល្អ​។ ការ​ស្អំ​ទឹក​ត្រជាក់ មិន​ត្រឹមតែ​ជួយ​បញ្ឈប់​ការ​រលាក​ទេ តែ​ក៏​ជួយ​បំបាត់​ការឈឺចាប់​បាន​ដែរ​។ និយាយ​ឲ្យ​ខ្លី​ទៅ​គឺថា ការ​ស្អំ​ទឹកកក ឬ​ត្រជាក់ អាច​បំបាត់​ការឈឺចាប់ ដោយ​មិនបាច់​ភ័យ អំពី​ផល​រំខាន​របស់​វា​ទេ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​មិនគួរណា​ស្អំ​ទឹក​ត្រជាក់ ឬ​ទឹកកក​នៅលើ​សាច់ដុំ ដែល​ឈឺចាប់​ខ្លាំង ដោយសារ​តែ​វា​ធ្វើការ​ច្រើន​ជ្រុល​នោះទេ ព្រោះ​វា​បើសិន​ជា​អ្នក​ស្អំ​មែន វា​គ្រាន់តែ​ធ្វើឲ្យ​រោគសញ្ញា កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ប៉ុណ្ណោះ​។

​យ៉ាងណាមិញ បើសិន​ជា​អ្នក​ជួប​អា​ការៈឈឺចាប់​ខ្លាំង​នៅ​ចង្កេះ ឬ​កញ្ចឹងក ការ​ស្អំ​ទឹក​ត្រជាក់ ឬ​ទឹកកក មិនមែន​ជា​វិធី​ល្អ ក្នុង​ការបំបាត់​រោគសញ្ញា​នេះឡើយ ព្រោះ​វា​គ្រាន់តែ​ធ្វើឲ្យ​ឈឺ​ខ្លាំង​ប៉ុណ្ណោះ​។ ក្បួន​របស់​វា​គឺ​ថា ចូរ​ស្អំ​ទឹ​កក្តៅ នៅលើ​សាច់ដុំ​ដែល​មាន​របួស និង​ស្អំ​ទឹក​ត្រជាក់ នៅ​លើ​បញ្ហា​ទាំងឡាយណា ដែល​កើតមាន​នៅ​លើ​សន្លាក់ និង​សរសៃ​ចង​សន្លាក់​។​

​ក្រោយ​ពី​ស្អំ​ទឹ​កក្តៅ ឬ​ត្រជាក់​បាន ៣ ទៅ ៥ ថ្ងៃ​ហើយ យក​ល្អ គួរតែ​ប្តូរ​មក​ស្អំ​ទឹក​ត្រជាក់ ឬ​ក្តៅ​វិញ​។ ការផ្លាស់ប្តូរ​សីតុណ្ហភាព​ស្អំ​បែបនេះ ធ្វើឲ្យ​សរសៃឈា​មរីក​ធំ និង​កន្ត្រាក់ ដែល​ជាហេតុ​នាំឲ្យមាន ការផ្គត់ផ្គង់​អុកស៊ីសែន និង​ឈាម​សម្បូរ​ជីវជាតិ បាន​កាន់តែ​ច្រើន ខណៈពេល​ដែល​ការបញ្ចេញ​កាកសំណល់​នានា ក៏​កាន់តែ​ច្រើន​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។