ផឹកស្រាប៉ះចំស្រាកាច អុកឡុកដេញវាយតប់គ្នា​ របួសធ្ងន់ស្រាល ជាច្រើននាក់

ស្វាយរៀង ៖ មានអំពើហិង្សាមួយ ផ្ទុះឡើងបណ្តាលឲ្យមនុស្ស ប្រុសស្រី២នាក់ រងរបួសធ្ងន់ និងជាច្រើន នាក់ទៀត របួសស្រាល មូលហេតុស្រវឹងស្រាបង្កជម្លោះដេញវាយប្រហាគ្នា ដូចគោហ្វូងផ្អើលក្រុងស្វាយរៀង នៅវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី២១ ខែកក្កដា ស្ថិតនៅភូមិចុងព្រែកសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

បើតាមមន្រ្តីអាវុធហត្ថខេត្តបានឲ្យដឹងថា ករណីអំពើហិង្សា នេះបង្កឲ្យរងរបួសជាច្រើននាក់ គឺ១ ឈ្មោះអ៊ុ សុវណ្ណនី ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាកម្មការនី រងរបួសក្បាលធ្ងន់ធ្ងរ របួសដើមទ្រូងនិងចង្កេះ, ទី២.ឈ្មោះ សោម សោភា ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកម្មករ រងរបួសក ស្រាល, ទី៣.ឈ្មោះ សោម ស៊ីម៉ា ភេទប្រុស អាយុ១៨ឆ្នាំ របួសក្បាល (ពកក្បាល) អ្នកទាំងបីមានទីលំនៅភូមិចុងព្រែកសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ឯភាគីម្ខាងទៀតឈ្មោះ ឯម ចន្នី ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប រងរបួសធ្ងន់ (ហើមពោ លើផ្ទៃមុខ) មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ ឃុំម៉ុងចិន ស្រុកអូជ្រៅខេត្តបន្ទាយមានជយ័ មកលេងផ្ទះឪពុក នៅភូមិកើតហេតុខាងលើ។ ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គឺបុរសឈ្មោះ ឯម ចន្នី បានផឹកស្រាជាមួយមិត្តភ័ក្ត្រចំនួន៥នាក់ នៅកន្លែងផ្សេងស្រវឹងជោគ បន្ទាប់មកក៏នាំគ្នាមកផ្ទះឈ្មោះ អ៊ុ សុភាព ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិកើតហេតុខាងលើ ក៏បបួលមិត្តភ័ក្រ្តទិញស្រាបៀផឹក ពេលនោះឈ្មោះ ឯម ចន្នី បានសុំប្រាក់មិត្តភ័ក្រ្ត ៥ម៉ឺនរៀល ទិញស្រាប៊ៀរ មួយកេះ តែបានប្រាក់តែ៣ម៉ឺនរៀល ឈ្មោះ ឯម ចន្នី ខឹងសុំមួយកេះឲ្យ៣ម៉ឺន ទិញមិនគ្រប់ ក៏ហែកលុយចោលក៏ផ្ទុះជម្លោះម្ចាស់ផ្ទះឈ្មោះ អ៊ុ សុភាព បានចូលមកឃាត់ ឈ្មោះ ឯម ចន្នី បានរត់ទៅផ្ទះឪពុកខ្លួន (ផ្ទះនៅក្បៃគ្នា) យកបានកាំបិតចុងស្រួចមករករឿងចាក់នាក់រារាំងត្រូវម្ចាស់ផ្ទះ ឃាត់ទៀតឈ្មោះ ឯម ចន្នី ក៏ច្រានឲ្យដួលបម្រុងចាក់។

ភ្លាមនោះ ក៏ត្រូវកូនស្រីឈ្មោះ អ៊ុ សុវណ្ណនី ចូលមក ពាំងឈ្មោះ ឯម ចន្នី បានយកដងកាំបិតចុងស្រួចបុកពីលើក្បាលបីបួនកាំបិតបែកក្បាលធ្ងន់ធ្ងរ រួចធាក់ចំដើមទ្រូង បណ្តាលឲ្យជនរងគ្រោះដួលផ្កាប់មុខទៅលើដី ក៏ធាក់ចំចង្កេះជាច្រើនជើងទៀតរួចជាន់ពីលើចង្កេះ ហើយក្របួច សក់បម្រុងចាក់ក ខណៈនោះមានបងប្រុសជីដូនមួយឈ្មោះ សោម សោភា ឃើញទាន់ក៏ស្ទុះចូលមកជួយ បណ្តាល ឲ្យកាំបិតត្រូវឆូតក របួសស្រាលក៏មានការប្រតាយប្រតប់គ្នា ឈ្មោះសោម ស៊ីម៉ា ក៏ហក់ចូលព្រួត គ្នាវាយទៅលើឈ្មោះ ឯម ចន្នី ចំកណ្តាលផ្ទៃមុខជាច្រើនដៃរបួសធ្ងន់ហើមមុខពោ។

មន្រ្តីអាវុធហត្ថបន្តទៀតថា ខណៈនោះឪពុកឈ្មោះ ឯម ចន្នី ទាញបានកាំបិតបុ័ងតោ ចូលទៅជួយស្រាប់តែផ្ទុះ ហិង្សា ច្របូកច្របល់ដេញវាយគ្នា ដូចគោហ្វូងផ្អើលពេញភូមិបណ្តាលឲ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់ តែម្តងក៏ប៉ុន្តែក្រុមគ្រួសារយកអ្នករបួសទៅមន្ទីរពេទ្យខេត្ត តែបួននាក់ស្រីម្នាក់។ លុះព្រឹកឡើងថ្ងៃទី២២ ខែកក្កដា យុវជន២នាក់បងប្អូនរបួសស្រាល បានចេញពីមន្ទីរពេទ្យវិញ ដូច្នេះសមត្ថកិច្ច កំពុងស្រាវជ្រាវ ដើម្បីរកការពិតថាតើ ជនណាដែលជាអ្នកបង្កមុន។

បើតាមលោកវរៈសេនីយ៍ត្រី គង់ កាន ប្រធានមន្ទីរយុត្តិធម៌ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ការសន្និដ្ឋានជំហានដំបូង គឺជាអំពើហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោស ក៏ប៉ុន្តែមិនទាន់ចោទ ភាគីណាជាជនបង្កទេ សមត្ថកិច្ចកំពុងចុះស្រាវជ្រាវស៊ើបអង្កេតសិន។ ម្យាងមានមនុស្ស២នាក់របួសធ្ងន់ កំពុងសម្រាកព្យាបាលរបួស មូលហេតុបង្កឡើងដោយគ្រឿងស្រវឹង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផឹកស្រាប៉ះចំស្រាកាច អុកឡុកដេញវាយតប់គ្នា​ របួសធ្ងន់ស្រាល ជាច្រើននាក់

ផឹកស្រាប៉ះចំស្រាកាច អុកឡុកដេញវាយតប់គ្នា​ របួសធ្ងន់ស្រាល ជាច្រើននាក់

ផឹកស្រាប៉ះចំស្រាកាច អុកឡុកដេញវាយតប់គ្នា​ របួសធ្ងន់ស្រាល ជាច្រើននាក់