ធ្លាប់តែឃើញ តារាស្រីខ្មែរល្បីៗ ស្លៀកពាក់ស៊ិចស៊ី ដល់ពេលពួកគេ គ្រងឈុតប្រពៃណីវិញ តើស្អាតខ្លាំងទេ?

ភ្នំពេញ៖ ប្រិយមិត្តធ្លាប់តែឃើញ តារាស្រីខ្មែរភាគច្រើន ចួលចិត្តតែងខ្លួនបែបទំនើបៗ ស៊ិចស៊ី ខើចលើខើចក្រោម តែអ្នកកម្របានឃើញពួកគេ គ្រងនូវឈុតប្រពៃណីបុរាណខ្មែរណាស់ថាយ៉ាងណា។

ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពីសម្រស់ដ៏ផូរផង់របស់ តារាស្រីខ្មែរ ទាំងតារាចម្រៀង និងតារាសម្តែង ពេលស្លៀកឈុតប្រពៃណីខ្មែរ។ ចំពោះតារាស្រីទាំងនោះ ពិតជាស្រស់ស្អាតប្លែក និងថ្លៃថ្នូរ ជាងពួកគេស្លៀកឈុតស៊ិចស៊ីទៅទៀត ជាមួយនឹងកាយវិការទន់ភ្លន់ សាកសមជានារីខ្មែរពិតៗ។ 

មិនតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើននាក់ ក៏បានសរសើរផងដែរថា តារាស្រីខ្មែរ ពេលស្លៀកឈុតបុរាណ មើលទៅ សុភាពរាបសារ គួរឲ្យស្រលាញ់ខ្លាំង៕

តោះកុំឲ្យរង់ចាំយូរ គយគន់សម្រស់របស់តារាស្រីខ្មែរ ពេលគ្រងឈុតប្រពៃណីខ្មែរទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក កាលពីលើកមុន ក៏មានតារាស្រីខ្មែរមួយចំនួន ក៏បានលេចធ្លោក្នុងឈុតប្រពៃណីខ្មែរផងដែរ កាលពីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ជាធម្មតាទស្សនិកជន ធ្លាប់តែបានទស្សនា វត្តមានតារាស្រីៗ ល្បីឈ្មោះនាំគ្នា ស្លៀកពាក់បញ្ចេញសាច់ បញ្ចេញភាព សិចស៊ី បង្អួតដើមទ្រូង ទាក់ទាញ ការចាប់អារម្មណ៍ ពីទស្សនិកជន និងមិត្តៗយុវវ័យ ប៉ុន្តែទស្សនិកជន កម្របានទស្សនា ការតុបតែងខ្លួន ជាសុភាពនារីខ្មែរ ពីតារាស្រី ទាំងនោះណាស់ ។

គេសង្កេតឃើញ មានបណ្តាផលិតកម្មល្បីៗក្នុងស្រុក មួយចំនួន បាននាំគ្នាសម្រុកថត ខារ៉ាអូខេ ហើយគេក៏ឃើញវត្តមាន តារាស្រីៗល្បីឈ្មោះ ជាច្រើនដួង បានខិតខំ សម្រឹតសម្រាំង តុបតែងខ្លួនយ៉ាង ស្រស់សោភា ជាមួយសម្លៀកបំពាក់ ហូលផាមួង មើលទៅ ស្រគត់ស្រគំ សុភាពរាបសារ លើកសម្រស់ពួកគេ ឲ្យកាន់តែមាន ភាពទាក់ទាញ និងស្រស់ស្អាត ខ្លាំងឡើង ។

ទាក់ទងទៅនឹង ការបង្ហាញវត្តមាន តារាល្បីៗទាំងអស់ ជាមួយឈុតប្រពៃណី ខ្មែរជាច្រើន ម៉ូដយ៉ាងស្រស់ ស្អាតនោះ ទស្សនិកជន និងមិត្តយុវវ័យ ក៏អាចជ្រើសរើស ម៉ូដណាមួយ ទុកសម្រាប់ខ្លួនឯងផងដែរ ។

ដូច្នេះចង់ដឹងថា តារាស្រីទាំងអស់ មានភាពស្រស់ស្អាតសុភាព លេចធ្លោខុសពី ការបញ្ចេញ ភាពសិចស៊ី យ៉ាងណានោះ តោះមើលទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload