នឹកស្មានមិនដល់សោះថា Taylor Swift មើលមុខគ្នាមិនចំ ជាមួយអ្នកសិល្បៈដូចគ្នា ច្រើននាក់ដល់ថ្នាក់នេះ

បរទេស៖ Taylor Swift ជាសិល្បការិនីវ័យក្មេងម្នាក់ ក្នុងពិភពសិល្បៈចម្រៀងសម័យ អាចនិយាយបានថា ជាជនមួយរូបមានឈ្មោះល្បីនៅលើពិភពលោក ព្រោះតែនាង ធ្លាប់បានឈ្នះពានរង្វាន់ Grammy Award Album of The Year ដល់ទៅ២ដង ហើយមាន ឈ្មោះជាអ្នកចម្រៀងស្រី លើកដំបូងគេដែលបានទទួលពាននេះ។

ប៉ុន្តែស្របពេល ដែលមានរឿងល្អកើតឡើងនេះ  រឿងអាក្រក់ៗជាច្រើន  បានកើតមានឡើងចំពោះនាងដែរ នៅក្នុងរង្វង់សិល្បៈជាមួយនឹងមិត្តអាជីពដូចគ្នាមួយចំនួន ដែលធ្វើឱ្យនាងមើលមុខពួកគេមិនចំនោះទេ។  អញ្ចឹងចង់ដឹងពីមូលហេតុ  និងស្គាល់មនុស្សដែលមានទំនាស់ជាមួយនាង  យើងទៅមើលបន្តិចទៅមើលថា  មាននរណាគេខ្លះ?

១.នាង Katy Perry៖  Katy និង Taylor ធ្លាប់ជាមិត្តល្អនឹងគ្នា  តែក្រោយមកដោយសារ តែ Katy មានទំនាក់ទំនងស្នេហាជាមួយអតីតគូស្នេហ៍របស់ Taylor គឺលោក John Mayer ទើបធ្វើឱ្យ Taylor ខឹង ក្រោយមកនាងក៏បានតែងចម្រៀងមួយបទ ដែលមាន ចំណងជើងថា Bad Blood ដើម្បីបញ្ឈឺ Katy ហើយចុងក្រោយ Taylor ក៏បានឈ្នះពាន រង្វាន់ដោយសារបទចម្រៀងនេះផងដែរ។

២.លោក Diplo៖ គាត់ជាឌីជេល្បីម្នាក់ ដែលធ្លាប់ជាសង្សារបស់នាង Katy Perry កាល ពីឆ្នាំ២០១៤ ​ លោកបានចូលខ្លួនមកធ្វើសង្រ្គាមជាមួយ Taylor ដោយបានបង្ហោះចែក ចាយរឿងមិនល្អរបស់នាងនៅលើTwitter។ និយាយងាយយល់ គឺគាត់ចូលមកការពារ នាង Katy Perry ជាសង្សារនោះឯង។

៣.នាង Nicki Minaj៖ នៅឆ្នាំ ២០១៤ Nicki Minaj បានចេញ MV បទថ្មីរបស់ខ្លួនដែល មានឈ្មោះថា Anaconda ទៅកាន់អ្នកគាំទ្រនៅជុំវិញពិភពលោក  និងមានការគាំទ្រ ខ្លាំងរហូតធ្វើឱ្យនាង​ បានទទួលពានរង្វាន់ «វីដេអូល្អប្រចាំឆ្នាំ» ផ្តល់ដោយ MTV ។ រឿងនេះក៏ត្រូវបាន Taylor ធ្វើការរិះគន់យ៉ាងចាស់ដៃ  រហូតក្លាយទៅជាប្រធានបទក្តៅ ប៉ុន្តែរឿងរ៉ាវទាំងអស់ ក៏ត្រូវបានបញ្ចប់នៅពេលដែល Taylor បានប្រាប់ប្រព័ន្ធផ្សព្វ ផ្សាយថា នាងសង្ឃឹមថាថ្ងៃណាមួយ នឹងបានធ្វើការជាមួយនឹងនាង Nicki Minaj ។

៤.លោកPharrell Williams៖ កើតរឿងដោយសារតែ Pharrell Williams បានជម្រុញឱ្យ មានការរិះគន់ ទៅលើក្បាច់រាំចម្លែកៗរបស់ Taylor ក្នុងកម្មវិធីតន្ត្រី Billboard Music Awards ដែលធ្វើឱ្យមានការល្បីពេញអ៉ីនធឺណិត និងបណ្តាលឱ្យ Taylor ខកខានទទួល បានពានរង្វាន់សិល្បការិនីឆ្នើម។ តែក្រោយមក Pharrell ក៏បានចេញមុខសុំទោស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ  Taylor គ្មានថ្ងៃភ្លេចបានជាដាច់ខាត។

៥.លោក Calvin Harris៖ បើនិយាយពីទំនាក់ទំនងរវាងលោក និង Taylor វិញ ស្អិត រមួត តែខណៈពេលនោះដែរ  ស្រាប់តែមានដំណឹងលេចឮថា  នាងបានទៅលួចទាក់ទង ជាមួយលោក Tom Hiddleston ទៅវិញ​  ក្នុងពេលមិនដល់មួយខែផង។ ប៉ុន្តែនាងនៅតែ រក្សាទំនាក់ទំនងស្នេហាសម្ងាត់ ជាមួយនឹងលោក Calvin Harris ដដែល មិនដឹងថានាង Taylor គិតយ៉ាងម៉េចនោះទេ។

៦.លោកKanye West៖ មានទំនាស់ជាមួយគ្នា ព្រោះតែការចេញផ្សាយបទចម្រៀង។ ភាគីលោក Kanye West បានបញ្ជាក់ថា លោកបានស្នើសុំការអនុញ្ញាតរួចហើយ  មុន ពេលចេញផ្សាយបទចម្រៀងនេះ ពី Taylor  តែក្រោយមក​ត្រូវបាននាង Taylor បដិសេធថាមិនឱ្យចេញផ្សាយទេ។  ចាប់តាំងពីពេលនោះមក  ពួកគេក៏បានក្លាយទៅជាមិត្តអាក្រក់នឹងគ្នារហូតមក។

៧.នាង Kim Kardashian៖ គ្មានបញ្ហាយ៉ាងម៉េចបាន បើនាង Kim Kardashian ត្រូវជា ប្រពន្ធរបស់លោក Kanye West។ ទោះបីជាវាមិនពាក់ព័ន្ធ នឹងរឿងផ្ទាល់ខ្លួនរបស់នាងក៏ ដោយតែធម្មតាទេ នេះជារឿងប្តីប្រពន្ធត្រូវតែជួយឈឺឆ្អាលគ្នា។

៨.Directioner (អ្នកគាំទ្រក្រុម One Direction)៖ រឿងនេះបានកើតឡើងនៅក្នុងឆ្នាំ ២០១៣ ក្នុងអំឡុងពេលក្រុមចម្រៀង One Direction ឡើងទទួលពានរង្វាន់ពី MTV នៅលើឆាក តែភ្លាមៗនោះស្រាប់តែTaylorស្រែកឡើងថា«បិទមាត់!!» ដែលធ្វើឱ្យការ ប្រគល់ពានរង្វាន់មានភាពរអាក់រអួលបន្តិច។ តែបន្ទាប់មកក៏ឮដំណឹងថានេះជាពាក្យ ដែលនាងគ្រាន់តែ បាននិយាយទៅកាន់អ្នកគ្រប់គ្រងរបស់នាងតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏ក្រុមអ្នកគាំទ្រមានអារម្មណ៍ថាអាក់អន់ចិត្ត  និងមិនសូវជាពេញចិត្តចំពោះចរិត  និងទង្វើររបស់នាងTaylorប៉ុន្មានទេ។

សរុបមកទោះបីជានាង Taylor Swift មានសម្រស្រស់ស្អាត និងមានទេពកោសល្យ ល្អ ប៉ុណ្ណាក៏ដោយក៏នាង និងមនុស្សនៅជុំវិញខ្លួនរបស់នាង មិនសូវជាត្រូវគ្នា ទាំងអស់នោះដែរ នេះហើយជារឿងអាស្រូវរបស់តារា នៅក្នុងសង្គមសិល្បៈមិនថា តែប្រទេសណានោះទេ៕

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload